សង្សារ Taylor Swift ត្រៀម​អ្វីខ្លះ​សម្រាប់​បុណ្យ​នៃ​សេចក្តីស្រឡាញ់​ខាងមុខ ?

Doliprane TVC

​សង្សារ​តារាចម្រៀង​ដ៏​ល្បី Taylor Swift លោក Calvin Harris គឺជា​មនុស្ស​បែប​រ៉ូ​មែន​ទិ​ក​ម្នាក់ ហើយ​គេ​បានដឹងថា លោក​ក៏មាន​គម្រោង​ដ៏​ពិ​សេសមួយ​សម្រាប់​នាង Taylor នា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​ខាងមុខ​នេះដែរ ។​

សង្សារ Taylor Swift ត្រៀម​អ្វីខ្លះ​សម្រាប់​បុណ្យ​នៃ​សេចក្តីស្រឡាញ់​ខាងមុខ ?

​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា លោក Calvin តែងតែ​ស្រឡាញ់ Taylor អស់ពី​បេះដូង ហើយ​វា​ក៏​គ្មាន​ថ្ងៃ​ប្រែប្រួល​នោះដែរ ។ លោក​តែងតែ​គិតថា រាល់​ថ្ងៃជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ហើយ​លោក​តែងតែ​ផ្តល់​ការស្រឡាញ់ យកចិត្តទុកដាក់​នឹង​នាង​គ្រប់ពេលវេលា ។

ពិតណាស់ នា​ចុង​សបា្តហ៍​នេះ Taylor អាច​នឹង​រវល់​ការងារ​មួយចំនួន​ទាក់ទិន​នឹង​កម្មវិធី Grammy Awards ដូចនេះ​លោក Calvin ប្រហែលជា​រៀបចំ​ពិធីជប់លៀង ញ៉ាំ​បាយល្ងាច​តែ​ពីរ​នាក់​ក្រោម​ពន្លឺ​ភ្លើងទៀន​ដ៏​រ៉ូ​មែន​ទិ​ក​ជា​មិន​ខាង​ឡើយ ។​

សង្សារ Taylor Swift ត្រៀម​អ្វីខ្លះ​សម្រាប់​បុណ្យ​នៃ​សេចក្តីស្រឡាញ់​ខាងមុខ ?

យ៉ាងណាក្តី គេ​បាន​បន្ថែមទៀត​ដែរ​ថា លោក Calvin តែងតែ​ស្រឡាញ់ Taylor និង បន្ត​ស្រឡាញ់​ជា​រៀងរហូត ណាមួយ​លោក​ក៏​ចង់​បង្កើត​គ្រួសារ​ដ៏​កក់ក្តៅ​នាង​ពេលខាងមុខ​ផងដែរ ។ សូម​រង់​ចាំមើល​ទាំងអស់គ្នា​ថា តើ​លោក Calvin អាចធ្វើ​បាន​តាម​អ្វីដែល​លោក​រំពឹង​នោះទេ ? ​ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)