​ស្ត្រី ២០០ លាន​នាក់​ត្រូវ​កាត់​អវយវៈ​ភេទ​

Doliprane TVC

​យូ​នី​សេ​ហ្វ (UNICEF) បានចេញ​របាយ​ថា បច្ចុប្បន្ន​មាន​ក្មេងស្រី និង ស្ត្រី​មិនតិចជាង ២០០ លាន​នាក់ ត្រូវ​ច្រឹប​ស្បែក ឬ កាត់​ប្រដាប់ភេទ ឬ ក្រៀវ (Female Genital Mutilation=FGM) តាម​ប្រពៃណី ស្ថិតនៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប អេ​ត្យូ​ពី និង ឥណ្ឌូនេស៊ី ។ ចំណែក ប្រទេស​សូ​ម៉ាលី (Somalia), ហ្គី​នេ (Guinea) និង ជិ​បូ​ទី (Djibouti) ជា​ក្រុម​ប្រទេស​ដែល​បានធ្វើ FGM ខ្ពស់បំផុត​បើ​ប្រៀប​នឹង​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភពលោក ។

អង្គការសហប្រជាជាតិ (UN) កំពុងធ្វើការ​យ៉ាងសកម្ម ក្នុង​គោលដៅ​បំបាត់​ការ​កាត់​អវយវៈ​ភេទ​របស់​ស្ត្រី និង កុមារ ឱ្យអស់​ក្នុង​ឆ្នាំ ២០៣០ ។ នេះ​ជា​គោលដៅ​មួយផ្នែក​នៃ​ការវិវឌ្ឍ​ថ្មី ក្នុងសម័យ​ប្រជុំ​របស់​បណ្តា​ប្រទេស​ជា​សមាជិក UN កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ ។​

របាយការណ៍​ចុងក្រោយ​របស់​យូ​នី​សេ​ហ្វ​ឱ្យដឹងថា ក្នុង​ចំនួន ២០០ លាន​នាក់​ដែល​ធ្លាក់​ជា​ជនរងគ្រោះ​នៃ FGM មាន ៤៤ លាន​នាក់​ជា​កុមារ​អាយុ ១៤ ឆ្នាំ និង ក្រោម ១៤ ឆ្នាំ ហើយ​ប្រទេស​ដែលមាន​ការធ្វើ FGM ច្រើន​បំផុត គឺ​ក្មេងស្រី​ចូល​ទទួល​ការ​ក្រៀវ​នៅ​អាយុ ៥ ខួប ។​

លោក ខេ​ឡា​ឌា ខេ​ប​ប៉ា ប្រធាន​ក្រុម​អ្នកធ្វើ​របាយការណ៍​មានប្រសាសន៍ថា ប្រទេស​សូ​ម៉ាលី ហ្គី​នេ និ​អ ជិ​បូ​ទី មានការ​ធ្វើ FGM យ៉ាងច្រើន គឺ​ចំនួន ១០ នាក់ មាន ៩ នាក់​ទៅហើយ បើ​គិត​ជា​ភាគរយ ប្រទេស​សូ​ម៉ាលី ៩៨% ហ្គី​នេ ៩៧% និង ជិ​បូ​ទី ៩៣% ៕ ​សូរ្យ​រិ​ទ្ធ (​ដេលី​ញូ​វ​)