ភ្នំពេញនឹងផ្សាយផ្ទាល់ កម្មវិធីពានរង្វាន់ ពិភពលោកអូស្ការ

នៅថ្ងៃទី២៩ ខែកុម្ភៈ នេះ នឹងមានកម្មវិធី ប្រគល់ពានរង្វាន់ ហូលីវូដផ្សាយបន្តផ្ទាល់ Oscar Live នៅភ្នំពេញ ដែលរៀបចំដោយ Cambodia Oscar Selection Committee (COSC) ដើម្បីឲ្យអ្នកនៅកម្ពុជា អាចទស្សនាខ្សែ ភាពយន្តល្បីៗដែលទទួលបាន ពានរង្វាន់ពិភពលោក អូស្ការ។

COSC រៀបចំកម្មវិធី នេះរៀងរាល់ឆ្នាំ ដើម្បីជួយគាំទ្រដល់ ផលិតករកុនខ្មែរ និងជួយស្តារឧស្សាហកម្មកុនខ្មែរ ខណៈដែលនេះជា លើកទី៧ហើយ ដែលមានកម្មវិធីផ្សាយបន្តផ្ទាល់ពីហូលីវូដ នេះនៅទីក្រុងភ្នំពេញ។

មនុស្សជាង ៣០០នាក់ ត្រូវគេរំពឹងថានឹង ចូលរួមកម្មវិធីនេះ នៅសណ្ឋាគារ Le Grand Palais Boutique Hotel ដែលពីមុនជាកន្លែង មើលកុនឈ្មោះ Hawaii Cinema ក្នុងសម័យសង្គមនិយម ក្នុងនោះនឹងមានវត្តមាន របស់អ្នកមានបណ្ដាស័ក្ដិ និងតារាល្បីៗ។

Cambodia Oscar Selection Committee (COSC) ជាក្រុមតែមួយគត់ដែល អាចផ្ញើខ្សែភាពយន្តខ្មែរទៅ កាន់អូស្ការសម្រាប់ពាន រង្វាន់ខ្សែភាពយន្តជាភាសាបរទេស។

Oscar Live នឹងចាប់ផ្ដើមនៅម៉ោង៨ព្រឹក។ អ្នកចូលរួមក៏អាចសរសេរ បោះឆ្នោតរឿងកុនដែល ខ្លួនពេញចិត្តផងដែរ។ កម្មវិធីនេះមានការចាប់រង្វាន់ និងលេងហ្គេមជាច្រើន ហើយពេលចប់កម្មវិធី អ្នករាល់គ្នានឹងត្រលប់ទៅវិញ ដោយភាពសប្បាយរីករាយ។

សំបុត្រទស្សនាអាចរក ទិញបាននៅហាងនំហូលីវូដ ដែលមានអាសយដ្ឋានផ្ទះលេខ៧២ ផ្លូវលេខ១៥៤ ឬទាក់ទងលេខទូរសព្ទ ០២៣ ៥១ ១១ ៨៨៨។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/page/Cambodia-Oscar-Selection-Committee-COSC ឬទាក់ទងផ្ទាល់មកកាន់៖
MARIAM ARTHUR
Chair, COSC
ទូរសព្ទ៖ 012 54 30 74
អ៊ីមែល៖ This e-mail address is being protected from spambots. You need JavaScript enabled to view it

ដើម្បីចុះឈ្មោះជាអ្នកសារព័ត៌មាន សូមទាក់ទងលោក មីន ជីវ តាមរយៈទូរសព្ទ 012 96 24 55 ៕

ភ្នំពេញនឹងផ្សាយផ្ទាល់ កម្មវិធីពានរង្វាន់ ពិភពលោកអូស្ការ

ភ្នំពេញនឹងផ្សាយផ្ទាល់ កម្មវិធីពានរង្វាន់ ពិភពលោកអូស្ការ

ភ្នំពេញនឹងផ្សាយផ្ទាល់ កម្មវិធីពានរង្វាន់ ពិភពលោកអូស្ការ

ភ្នំពេញនឹងផ្សាយផ្ទាល់ កម្មវិធីពានរង្វាន់ ពិភពលោកអូស្ការ

ប្រភព៖ សប្បាយ