អាម៉េរិកព្រមាន ២៨ រដ្ឋប្រយ័ត្ន ឆ្លងជំងឺ ផ្តាសាយឆ្កែ

អាម៉េរិក៖ បសុពេទ្យសត្វនៅ ទូទាំងអាម៉េរិក បានធ្វើការព្រមាន ដល់ម្ចាស់សត្វឆ្កែ ដែលអាចនឹងឆ្លងមេរោគ ផ្តាសាយឆ្កែយ៉ាងឆាប់រហ័ស នៅពេលដែលអ្នក ប៉ះពាល់សត្វឆ្កែ នេះបើយោងតាម kfor ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពព័ត៌មាន WSLS បានឲ្យដឹងថា ជំងឹផ្តាសាយសត្វឆ្កែ គឺជំងឺឆ្លង ដែលសាយភាយយ៉ាងងាយស្រួល ទៅកាន់មនុស្ស និងម្ចាស់សត្វឆ្កែ  សូមឲ្យប្រយ័ត្ន នៅទូទាំង២៨រដ្ឋ។
មន្ទីរពេទ្យសត្វ Valley Animal Hospital ក្នុងសហរដ្ឋអាម៉េរកបានឲ្យដឹងថា «ជំងឺផ្តាសាយរបស់ឆ្កែ វាបានស្ថិតនៅក្នុងខ្លួន ៣ទៅ៤ថ្ងៃ មុននឹងឆ្កែបង្ហាញរោគ សញ្ញាចេញមកក្រៅ ហើយវាអាចនឹងឆ្លងដល់មនុស្ស មុនវាបង្ហាញរោគសញ្ញាផងដែរ  ដូច្នេះវានឹងឆ្លងរាលដាលបំផុត» ។

ជំងឺផ្តាសាយសត្វឆ្កែនេះមានឈ្មោះ H3N2 បានកើតឡើងនៅក្នុងប្រទេសកូរ៉េ កាលពីទិទាឃរដូវមុន ហើយក៏បានឆ្លងរីករាលដាល មកកាន់សហរដ្ឋអាម៉េរិកផងដែរ។
ជំងឺផ្តាសាយ H3N2 នេះវាបានធ្វើឲ្យឆ្កែកើតជំងឺរលាកសួត  តែមិនបានបង្ករសញ្ញាអ្វីឲ្យឃើញឡើយ ។ អ្នកជំនាញផ្នែកបសុព្យាបាលសត្វ បានបន្តលើកឡើងថា «សត្វឆ្កែដែលកើតជំងឺផ្តាសាយនេះ ដំបូងវា ក្អក បាត់បង់អាហារ និងអស់កម្លាំង  និងគ្រុនក្តៅផងដែរ »៕

អាម៉េរិកព្រមាន ២៨ រដ្ឋប្រយ័ត្ន ឆ្លងជំងឺ ផ្តាសាយឆ្កែ

  • អាម៉េរិកព្រមាន ២៨ រដ្ឋប្រយ័ត្ន ឆ្លងជំងឺ ផ្តាសាយឆ្កែ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/02/12  Category:កំសាន្ត
Tags: