ផ្លែ​អាល់​មុន​អាចជួយ​ជំរុញ​ដល់​អារម្មណ៍​ផ្លូវភេទ​

ផ្លែ​អាល់​មុន​អាចជួយ​ជំរុញ​ដល់​អារម្មណ៍​ផ្លូវភេទ​

តើ​អ្នក​កំពុងតែ​មាន​បញ្ហា ជាមួយនឹង​ចំណង់​ផ្លូវភេទ​របស់​អ្នក មែន​ដែរឬទេ​? បើ​ពិតជា​ដូច្នោះ​មែន អ្នក​មិន​ចាំបាច់​មាន​ការព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ ព្រោះថា វា​មាន​នូវ​ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន ដែល ត្រូវបាន​គេ ជឿជាក់ថា ពួក​វា​អាច​ជួយ ជម្រុញ​ដល់​សុខភាព​ផ្លូវភេទ របស់​អ្នក អោយមាន​ប្រសិទ្ធភាព ជាង​មុន ។​

​ផ្លែ​អាល់​មុន គួរ​ត្រូវ​បាន​ញុំ​ា​ទទេ ដោយ​មិន​ចាំបាច់ បន្ថែម​ស្ករ ឬ អំបិល​។ ផ្លែ​អាល់​មុន​ស្រស់ៗ គួរ​ត្រូវ​យក ទៅបុក​អោយ​ល្អិតៗ និង យក​មក​ទទួល​ទាន​ភ្លាមៗ ដើម្បី​ទទួលបាន​នូវ សារជាតិ​បំប៉ន​ដ៏​ពេញលេញ​របស់ វា​។ ផ្លែ​អាល់​មុន គឺ​ជំនួយ​ដល់ ផលិតផល​របស់ អរ​ម៉ូ​ន​សំខាន់ៗ ដែល​ជួយ​លៃ​តម្រូវ សុខភាព​ផ្លូវភេទ របស់​អ្នក​បាន ដោយសារតែ វា​មាន​ផ្ទុក​នូវ អាស៊ីត​ខ្លាញ់ ដែល​ជួយ​ផ្តល់​អោយ​រាងកាយ នូវ​វត្ថុធាតុដើម សំខាន់ៗ ។ វា​ថែមទាំង​អាចធ្វើ អោយ​អារម្មណ៍​របស់​អ្នក​ស្រស់ថ្លា និង រឹតចំណង​នូវ​ភាពស្និទ្ធស្នាល របស់​អ្នក​ចំពោះ​ដៃគូរ​ថែមទៀត​ផង​៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។