តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើឲ្យ​អ្នក​មាន​ជំងឺភ្នែកឡើងបា​យ​?

តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើឲ្យ​អ្នក​មាន​ជំងឺភ្នែកឡើងបា​យ​?

​ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​នេះ បាន​បាំង​ជិត នូវ​ពន្លឺ ដែល​នឹង​ធ្វើអោយ​អ្នកជំងឺ​ពិបាក ក្នុង​ការមើលឃើញ​អោយបាន​ច្បាស់​។ ការ​ទុក​វា ចោល​ដោយ​មិន​មាន​ការព្យាបាល ក្នុង​រយៈពេល​ដ៏​យូរ ជំងឺ​នេះ​អាច​ធ្វើអោយ​អ្នកជំងឺ​ខ្វាក់​បាន​។ ជារឿយៗ វា​តែង​មាន​ទំនាក់ទំនង ទៅនឹង​ការកើនឡើង​របស់​អាយុ ប៉ុន្តែ​ពេលខ្លះ​ពួក​វា​ក៏​អាច​កើតមាន​ចំពោះ មនុស្ស​វ័យក្មេង​បាន​ផងដែរ​។​

     មូលហេតុ​ជាក់លាក់ ដែលនាំអោយ​មាន​ជំងឺ​នេះ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខណៈពេល ដែល​ការ​ប្រឈម​នឹង​កើន​មាន ទៅតាម​អាយុកាល​របស់​អ្នក កត្តា​ខាងក្រោម​នេះ​ក៏​អាច​នឹង រួមចំណែក នាំ​អោយ​អ្នក​មាន​នូវ​ជំងឺ​ភ្នែក​ប្រភេទ​នេះ​ផងដែរ ៖

​   ​•​ជំងឺ​ទឹកនោម​ផ្អែម​។​
​   ​•​ការជក់បារី​។​
​   ​•​ការ​ផឹកសុរា​ច្រើន​ជ្រុល​។​
​   ​•​ការរង​របួស​ភ្នែក​។​
​   •​ការប្រើប្រាស់ corticosteroids ក្នុង​រយៈពេល​ដ៏​យូរ​។​
​   •​ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​៕

​ប្រែ​សម្រួល ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។