ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តរតនគិរី ៖ ក្មេង​ស្ទាវ​បី​នាក់​ជិះ​ម៉ូតូ​មិន​ប្រ​យ​ត្ន័ ល្បឿន​លឿន​ផ្តាច់​ព្រលឹង​ក្នុង​ស្ថានភាព​ដី​ហុយ​ទ្រលោម​ហើយ​វ៉ា​រថយន្ត​នៅ​ពីមុខ​ចៃដន្យ​វាក់អ៊ើ​រថយន្ត​មក​ពីមុខ​បញ្ច្រស​ទិស​បុក​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​សង្ឃឹមរ​ស់តិច​ត្រូវ​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ហុយ​ទ្រលោម​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្ថិត​ក្នុងភូមិ​ឡូ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ក្រុម​យុវជន​ទាំង​បី​នាក់​នោះ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​ខាង​មុខ​នោះ​មិន​ផុត រួច​ចៃដន្យ​វាក់អ៊ើ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ពីមុខ​មាន​ទិស​ដៅ​បញ្ច្រស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ក៏​បុក​ម៉ូតូ​ចំ​ពីមុខ យ៉ាង​ពេញទំហឹង​តែ​ម្តង​។ ប្រភព​នៅ​កន្លែង​ហេតុ​បាន​បន្ត​ទៀត​ថា​យុវជន​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ១.​ឈ្មោះ​អេ​ម សុង​លៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២.​ឈ្មោះ សួន វណ្ណៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៣.​ឈ្មោះ​ម៉​ង ធន់​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើកបរ​)​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥​សេរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ រតនគិរី​1C-5001​ពួក​គេ​ទាំង​បី​នាក់​ជា​ជនជាតិ​ទំពួន​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ចំណែក​រថយន្ត​បង្ករ ម៉ាក​តូ​យូ​តា​(​តា​កូ​ម៉ា​)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2R-6738 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ចុះ​មក​វាស់វែង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគ​បាល​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​រីឯ​ជន​រង​គ្រោះ​ពីរ​នាក់​ដឹក​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ម្នាក់​ទៀត​ដឹក​បញ្ជូន​តាម​ម៉ូតូ​របស់​សាច់ញាតិ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សង្គ្រោះ​បន្ទាន់​ផង​ដែរ​៕