ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

Doliprane TVC

​ពេលនេះ​តារា​សម្ដែង​ស្រី និង ជា​ពិធី​ការិនី​ទូរទស្សន៍ ឈិ​ត សុជាតា កំពុងតែ​ក្ដៅស្លឹកត្រចៀក ចង់ដឹង ចង់ឃើញ អ្នកបង្កើត​បញ្ហា​យ៉ាងខ្លាំង បន្ទាប់ពី​ឈ្មោះ និង រូប​របស់​នាង ត្រូវបាន​ប្រើ​នៅក្នុង គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​បង្ហោះ​សុទ្ធតែ​រូបភាព​អាសអាភាស ។​

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

​បើតាម​ការ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ឈិ​ត សុជាតា បានសរសេរថា «​សួស្ដី​មិត្ត​ទាំងអស់គ្នា ឥលូវ​មាន​គេ​បង្កើត account ដាក់ឈ្មោះ​ខ្ញុំ ហើយ​ដាក់​រូប​អាសអាភាស ព្រមទាំង​ដាក់ថា ជា​ស្រីពេស្យា​កម្ពុជា​ទៀត ។ នេះ​មិនមែន account ពិត​ខ្ញុំ​ទេ សូមអ្នក​ដែលជា Friends ជាមួយ account នេះ​ចំណាំ និង Block ចោល​ទៅ​» ។

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

សុជាតា បាន​បន្ថែម​នៅ​ឃ្លា​ចុងក្រោយ​ថា «​សូម​អរគុណ​ចំពោះ​ប្អូនស្រី ពិសី ដែល​បាន​ផ្ញើ​រូបនេះ​មក​សួរ និង ប្រាប់​ឲ្យ​បង​បានដឹង កុំ​អី​ម្ចាស់ខ្លួន​ម្នាក់នេះ​អត់​ដឹង​ទៀត​» ។​ ម្រាប់​គណនី​ដែល​បាន​បង្កើត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ បាន​សរសេរ​ឈ្មោះ​របស់​នាង​យ៉ាងច្បាស់ៗ ថា Socheata Chhit (A Girl Cambodian Whore) ដោយមាន​រូប​របស់ ឈិ​ត សុជាតា ជាមួយនឹង​រូបភាព​អាសអាភាស​ជា​ផ្ទាំង Cover ពី​ខាងក្រោយ​ថែមទៀត ។​

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

​ចំពោះ​ដំណោះស្រាយ​បញ្ហា​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្ដែង​ស្រី ឈិ​ត សុជាតា នេះ ហាក់​មិនទាន់​ឃើញ​មាន​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ ស្រប​ពេលដែល​តារា​ស្រី​រូបនេះ នៅ​មិនទាន់​បាត់ ក្ដៅស្លឹកត្រចៀក​នៅឡើយ ចំពោះ​ជន​អគតិ​ដែល​បង្កបញ្ហា​នេះ​ឡើង ។​

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

​សូមបញ្ជាក់ថា ករណី​យកឈ្មោះ និង បង្កើត​គណនី​ហ្វេ​ស​ប៊ុ​កដោយ​ប្រើ​ឈ្មោះ និង រូបថត​របស់​អ្នក សិល្បៈ​នេះ មិនមែន​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ តែ​ដំណោះស្រាយ​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ស្របពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​ស្រី មាស សុខ​សោភា ក៏​ធ្លាប់​ត្រូវបាន​គេ​ហែក ចូលទៅ​បង្ហោះ​រូបភាព និង អត្ថបទ​អាសអាភាស​ផងដែរ តែ​ចុងក្រោយ​ក៏​ត្រូវបាន​ដោះស្រាយ និង ដំណើរការ​ដូច​ធម្មតា​ឡើងវិញ ៕ ខេមរា​

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…

ឈិ​ត សុជាតា ក្ដៅស្លឹកត្រចៀក​ព្រោះ​គេ​ចោទថា​…