ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​និង​០០​នាទី ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ក្រោយ​ការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កូន​កញ្ចប់​ធំ​នៅ​ជាប់​នឹង​ខ្លួន​។ ជនសង្ស័យ​មានឈ្មោះ ហម​ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ប៉ប្រក​ខាងជើង​ក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​អោយ​ដឹង​ថា​មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​គឺ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ជិះ​ម៉ូតូ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដូច​សព្វដង ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ខណៈ​ល្បាត​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ​មើលទៅ​គួរ​អោយ​សង្ស័យ​កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឆែកឆេរ​ទៅ ជនសង្ស័យ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយ​កូន​កញ្ចប់​ធំ​នៅ​ក្នុង​ហោ​ប៉ាវ​ខោ​ទើប​កម្លាំង​សមត្ថកិច្ច​អាវុធ​ធ្វើការ​ឃាត់ខ្លួន ភ្លាម​ៗ​តែ​ម្តង​ទៅ ។​

ក្នុង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ​ធ្វើការ​ដកហូត​បាន ម្សៅ​ក្រាម​ស​ថ្លា ដែល​ហៅ​ថា​ម៉ា​ទឹកកក​១​កូន​កញ្ចប់​ធំ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​មួយ​គ្រឿង​និង​ទូរស័ព្ទ ចុច​ពិល​មួយ​។​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕