ថ្នាំ​ពន្យារកំណើត​ផ្តល់​គុណប្រយោជន៍ ៧ យ៉ាង​

Doliprane TVC

​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា ថ្នាំ​ពន្យារកំណើត​មាន​ប្រសិទ្ធភាព​ការពារ​ការបង្ក​កំណើត​ដោយ​មិនបាន​ព្រៀងទុក ។ ក្រៅពី​អាច​រក្សា​មុខងារ​បាន​យ៉ាង​ប្រសើរថ្នាំ​ពន្យារកំណើត​នៅមាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​អាចជួយ​​ព្យាបាល​អាការរោគ​ស្ត្រី និង ការពារ​ស្ត្រី​ពី​មហារីក​កាច​សាហាវ​ជាច្រើន ។​

ថ្នាំ​ពន្យារកំណើត​ផ្តល់​គុណប្រយោជន៍ ៧ យ៉ាង​

-​ជាលិកា​សាច់​ស្បូន​ខាងក្នុង​ដុះ​ខុស​កន្លែង​
​ជាទូទៅ​ស្ត្រី​ដែល​មក​រដូវ​ទៀងទាត់ និង គ្មាន​អាការ​ឈឺចាប់​ខ្លាំង​ក្នុងពេល​មក​រដូវ​មិនសូវ​ជា​កើត​ជំងឺ​នេះ ទេ ប៉ុន្តែ​បើ​កំលុង​ពេលដែល​រដូវ​កំពុង​ធ្លាក់​មាន​រយៈពេល​យូរ និង បង្ក​ការឈឺចាប់​ខ្លាំង ស្ត្រី​អាច​នឹងមាន​ជំងឺ​ជាលិកា​សាច់​ស្បូន​ខាងក្នុង​ដុះ​ខុស​កន្លែង ។ ភាគច្រើន ជាលិកា​ដែល​ដុះ​ខុស​កន្លែង​ច្រើនតែ​មាននៅ​ក្នុង​អូវែរ​ដៃ ស្បូន និង តំបន់​ផ្សេងៗ​របស់​អាង​ត្រគាក ។ ថ្នាំ​ពន្យារកំណើត​អាច​កាត់បន្ថយ​ការរីកដុះដាល​របស់​ជាលិកា​សាច់​ស្បូន​ខាងក្នុង​ដុះ​ខុស​កន្លែង តែ​ត្រូវការ​ព្យាបាល​រយៈពេល​យូរ​ទើប​ធ្វើឱ្យ​ជាលិកា​សាច់​ស្បូន​ខាងក្នុង​ដុះនៅក្នុង​ស្បូន​ត្រឹមត្រូវ​ដូច​ធម្មតា​វិញ ។​

ថ្នាំ​ពន្យារកំណើត​ផ្តល់​គុណប្រយោជន៍ ៧ យ៉ាង​

-​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ​
​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ​បណ្តាលមកពី​ប្រព័ន្ធ អេ​ន​ដូ​ក្រី​ន (Endocrine) មានដំណើរ​ការខុស​ប្រក្រតី ហើយ​ច្រើន​កើត​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ។ ស្ត្រី​ភាគច្រើន ដែលមាន​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ​ច្រើន​មាន​រដូវ ៣ ទៅ ៨ ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។ ក្រៅពីនេះ​ដោយសារតែ​អ័រម៉ូន​បុរស​អង់​ដ្រូ​ជេន (Androgen)​កើនឡើង​ច្រើន​ជ្រុល​ក្នុង​ខ្លួន​ស្ត្រី ទើប​ធ្វើឱ្យ​រាងកាយ​ស្ត្រី​ប្រែប្រួល​ស្រដៀង​ទៅនឹង​ការ​ធំធាត់​របស់​បុរស ។ ថ្នាំ​ពន្យារកំណើត​ត្រូវបាន​ជ្រើសរើស​ជា​ជម្រើស​ទីមួយ​សម្រាប់​ព្យាបាល ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ ព្រោះ​វា​បាន​ទៅធ្វើ​ការកែប្រែ​អ័រម៉ូន​ស្ត្រី​ឱ្យ​ត្រឡប់មក​ជាធម្មតា វិញ ។​

-​ជំងឺ​ស្លេកស្លាំង​ខ្វះ​ឈាម​
​ចំពោះ​ស្ត្រី​ដែល​មក​រដូវ​ព្រមជាមួយ​ការឈឺចាប់​ខ្លាំង​ច្រើន​មាន​ធ្លាក់​ឈាមរដូវ​ច្រើន ដោយការបាត់បង់​ឈាម​ច្រើនពេក​ក្នុងពេល​មក​រដូវ​ម្តងៗ អាចធ្វើឱ្យ​ស្ត្រី​ប្រឈម​នឹង​ជំងឺ​ស្លេកស្លាំងខ្វះ​ឈាម ។ គេ​ជ្រើស​រើសយក​ការព្យាបាល​ដោយ​លេបថ្នាំ​ពន្យារកំណើត ព្រោះ​វា នឹង​ទៅ​បញ្ចេញ​សកម្មភាព​ធ្វើឱ្យ​កំលុងពេល​នៃ​ការ​មក​រដូវ​មាន​រយៈពេល​ខ្លី ហើយថែមទាំង​ធ្វើឱ្យ​កម្រិត​នៃ​ការធ្លាក់​ឈាមមាន​លក្ខណៈ​សមល្មម ។​

-​បំបាត់​អាការ​ចុក​រមួល​
​ប្រូ​ស្តា​ហ្គេ​ន​ឌី​ន (Prostaglandins) ជា​អ័រម៉ូន​ដែល​ទៅ​កន្ត្រាក់ សាច់ដុំ​ស្បូន​ដើម្បី​ទម្លាក់​ឈាមរដូវ​តែបើ​វា​ចេញមក​ច្រើនពេក​អាច​បង្ក​ឱ្យ​ស្ត្រី​ឈឺចាប់​ខ្លាំង ។ ប៉ុន្តែ​បើ​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​ទៅ​ទប់ស្កាត់​ការផលិតអ័រម៉ូន​ប្រូ​ស្តា​ហ្គេ​ន​ឌី​ន​មិនឱ្យ​ផលិត​ច្រើន​ជ្រុល​ដែល​ធ្វើឱ្យ​ស្ត្រី​មក​រដូវ​ដោយ​គ្មាន​ការឈឺចាប់ ។​

ថ្នាំ​ពន្យារកំណើត​ផ្តល់​គុណប្រយោជន៍ ៧ យ៉ាង​

-​ជំងឺ​រលាក​អាង​ត្រគាក​
​ជំងឺ​រលាក​អាង​ត្រគាក​ត្រូវបាន​គេ​ចាត់ទុកជា​ជំងឺ​ធ្ងន់​រហូត​ធ្វើឱ្យ​ស្ត្រី​អាក់ សមត្ថភាព​ក្នុង​ការបង្ក​កំណើត​ទៀតផង ។ អ័រម៉ូន​ប្រូ​ជេ​ស្ទី​ន​នៅក្នុង​ថ្នាំពន្យារកំណើត​បាន​ទៅធ្វើ​ឱ្យ​ទឹករំអិល​នៅ​មាត់ស្បូន​កាន់តែ​ខាប់ ដែល​អាចការពារ​ពពួក​បាក់តេរី​មិន​ឱ្យចូល​វាយលុក​តំបន់​អាង​ត្រគាក​បង្ក​ជា​ជំងឺ​ទៅលើសរីរាង្គ​ផ្សេងៗ​នៅក្នុង​អាង​ត្រគាក​ដូចជា​រលា​កដៃ​ស្បូន និង រលាក​អូវែរជាដើម ។​

-​ជំងឺមហារីក​
​យោងតាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ស្ត្រី​ដែល​បាន​លេបថ្នាំ​ពន្យារ កំណើត​រយៈពេល​យូរ​អាចជួយ​ការពារ​ស្ត្រី​ពី​ជំងឺមហារីក​អូវែរ និង មហារីក ស្រទាប់​ជាលិកា​សាច់​ស្បូន​ខាងក្នុង ។ អ័រម៉ូន​អេ​ស្ត្រូ​ជេន និង ប្រូ​ជេ​ស្តឺ​រ៉ូ​ន ដែលមាន​ក្នុង​ថ្នាំ​ពន្យារកំណើត​មាន​តួនាទី​សំខាន់​ទប់ស្កាត់​មិនឱ្យ​កើត​មហារីក​អូវែរ និង មហារីក​ស្រទាប់​សាច់​ស្បូន​ខាងក្នុង ។​

-​ស្បែក​ភ្លឺ​ស្អាត
​ក្រៅពី​រួមចំណែក​ការពារ និង ព្យាបាល​ជំងឺ ថ្នាំ​ពន្យារកំណើត​ថែម ទាំង​ជួយ​រក្សា​សម្រស់​ធ្វើឱ្យ​ស្ត្រី​មាន​ស្បែក​ភ្លឺ​ស្អាត​ទៀតផង។ អ័រម៉ូន​ប្រូ​ជេ​ស្តឺ​រ៉ូ​ន(Progeterone)និងអ័រម៉ូន​អេ​ស្ត្រូ​ជេន(Estrogen)បាន​ទៅ​ទប់ស្កាត់​ការផលិត​តេ​ស្តូ​ស្តឺ​រ៉ូ​ន(Testosterone) ដែលជា​អ័រម៉ូន​រារាំងនិងបំផ្លាញ​សុខភាព​ស្បែក ៕ ​ ​ខែរី

ថ្នាំ​ពន្យារកំណើត​ផ្តល់​គុណប្រយោជន៍ ៧ យ៉ាង​