​ស្ត្រី​ម្នាក់​ដើម្បី​ការពារ​ផ្ទះសម្បែង​បាន​ដុត​ខ្លួន​ប្រឆាំងនឹង​ការអនុវត្តន៍​សាលដីកា​តុលាការ​ភ្នំពេញ​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទាល់ច្រក​ម្នាក់​បាន​ចាក់​សាំង​ដុត​ខ្លួនឯង តបត​នឹង​អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ​លើកគ្នា ចុះទៅ​អនុវត្ត​សាលដីកា នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​យានដ្ឋាន យីហោ​កោះ​កែវ ទិញ​លក់​ជួល​បង់​រំលស់ រថយន្ត​គ្រប់​ប្រភេទ ជិត​ទីលាន ប្រជាធិបតេយ្យ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បង្ក​ការភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឃើញ​ហេតុការណ៍​រន្ធត់ចិត្ត​អាណិតអាសូរ​ដល់​ស្ត្រី​រងគ្រោះ​យ៉ាងខ្លាំង​។​

ប្រភពពី​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគាត់​រួម​នឹង​ស្ត្រី​ដុត​ខ្លួន​នេះ ធ្លាប់បាន ស្កាត់​ទៅ​ជួប សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធីការ​កូន សម្តេច​ក្រឡាហោម ស ខេង នៅ​កោះ​ពេជ្រ កាលពី​ខែមករា ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​តែ​មិនបាន​សម្រេច​។ ហើយ​ខណៈ​ប្រឈម​នឹង​បញ្ហា​សមត្ថកិច្ច​ចុះមក​អនុវត្ត​សាលដីកា នោះ​ដើម្បី​ការពារ​ផ្ទះ​របស់ខ្លួន ក៏​សម្រេចចិត្ត ចាក់​សាំង​ដុត​ខ្លួន​តែម្តង ដែល​សកម្មភាព​នេះ​គ្មាន​នរណា​ហ៊ាន​ធ្វើ​នោះទេ​៕

KA-12-02-2016-19 KA-12-02-2016-20 KA-12-02-2016-21 KA-12-02-2016-22 KA-12-02-2016-23