ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ឱ​រាល់​ដឹកនាំ​ដោយ​ឣ​ធិ​ការ​នគរបាល​ស្រុក​បាន​ធ្វើការ​បង្ក្រាប​កន្លែង​ជល់​មាន់​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​៣​នាក់​និង​ឣា​គក​ច្រើន​ក្បាល​ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ លោក​វរសេនីយ៍ ប៊ុត ប៊ុ​ន​ធឿ​ន ឣ​ធិ​ការ​នគរបាល​ស្រុក​ឱ​រាល់​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​12 ខែកុម្ភ ឆ្នាំ​2016​វេលា​ម៉ោង​13​និង​30​នាទី នៅ​ចំណុច​ស្វាយ​អាត់​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រាល់ ខេត្តកំពង់ស្ពឺ ។

​មន្ត្រី​នគរបាល​មួយ​រូប​បាន​ឣោ​យ​ដឹង​ថា​តាម​ការ​ដឹកនាំ​បញ្ជា​របស់​លោក​វរៈសេនីយ៍ ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដឹកនាំ​កំលាំង​នគរបាល​ស្រុក និង​ប្រជា​ការពារ​ភូមិ​បាន​បង្ក្រាប​ល្បែងស៊ីសង​ប្រជល់​មាន់ ក្នុង​នោ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​03​នាក់ ៖1.​ឈ្មោះ​ឡុ​ង សារី ភេទ​ប្រុស អាយុ​62​ឆ្នាំ រស់នៅ​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ  2.​ឈ្មោះ អ៊ុ​ន វី​រៈ ភេទ​ប្រុស អាយុ​28​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀក  ឃុំ​ត្រពាំង​ជោស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ 3-​ឈ្មោះ​រ៉េ​ត វង្ស ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ចំណែកឯ​សម្ភារៈ​ដែល​ជា​វត្ថុ​តាង​រួម​មាន ៖1.​ម៉ូតូ​ចំនួន​06 គ្រឿង 2.​មាន់​ចំនួន​05​ក្បាល  3.​ជញ្ជីង​ចំនួន​01 ,4.​ស្កុ​ត​សំរាប់​ត​ខ្នាយ​20 ដុំ 5.​ធុ​ប​ចំនួន​01 ដុំ 6.​ក្រដាសខាត​តូច​ចំនួន​05​សន្លឹក 7.​អំបោះ​ចំនួន​02 ហុង និង​ម្ជុល​ចំនួន​02 ,8.​ធុង​ទឹកកក​ចំ​នួ​03 /9.​ធុង​ប៉េ​ត​ត្រូ​ចំនួន​01/10.​ចានដែក​តូច​ចំនួន​02/11.​ស្បែកជើង​ចំនួន​06​គូ និង​01​ចំហៀង​/12.​កន្ត្រក​ដាក់​មាន់​ចំនួន​02/13. កន្ត្រក​ដាក់​សម្ភារៈ​ត​ខ្នាយ​ចំនួន​01 ។​បច្ចុប្បន្ន​ជន​ទាំង​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​