អ្នកស្រាវជ្រាវ​អាមេរិក៖ បក្ស​ដដែល​នាំ​កម្ពុជា​អាច​រក្សា​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច ប៉ុន្តែ…

លោក​បណ្ឌិត Shabbir Cheema ប្រធាន​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិករាយការណ៍ពី ហូ​ណូ​លូ​លូ-សហ​រដ្ឋ​អាមេរិក

អ្នកជំនាញ​អាមេរិក​ម្នាក់​បានបង្ហាញ​ការយល់ឃើញ​បែប​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ។ ហើយ​អភិវឌ្ឍ​រហ័ស​នេះ​កើតឡើង​ក៏​ដោយសារតែ​ស្ថិរភាព​នយោបាយ​និង​គោលនយោបាយ​សេដ្ឋកិច្ច​បច្ចុប្បន្ន។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​មើលឃើញថា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អភិបាលកិច្ច​នៅតែ​មិនទាន់​ប្រសើរ​នៅឡើយ។

ក្នុង​សន្និសីទ​ស្តីពី​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ថ្ងៃ ១២ កុម្ភៈ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ East West  លោក​បណ្ឌិត Shabbir Cheema ប្រធាន​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បង្ហាញ​ការយល់ឃើញ​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​នៅ​កម្ពុជា​បច្ចុប្បន្ន​ជាពិសេស​កំណើនសេដ្ឋកិច្ច ដែល​កើតចេញពី​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។ 

លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានថ្មីៗថា៖« ការ​ទស្សនកិច្ច​របស់​ខ្ញុំ​មក​កម្ពុជា​បី ឬ​បួន​ដង​កន្លងមក ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថា​ម​វ័​ន្ត​ក្រោយ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​និង​ខ្លោចផ្សា​កន្លងមក​នោះ»។ លោក​បាន​ពន្យល់ថា មូល​ហេតុដែល​កំណើនសេដ្ឋកិច្ច​ខ្លាំង​នេះ​មាន​បីធំ។ ទីមួយ​គឺ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ទី​ពីរ គឺ​ការបន្ត​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គណបក្សនយោបាយ​ដដែល និង​ទី​បី គឺ ការកំណត់​យក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​រឿង​អាទិភាព​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​បច្ចុប្បន្ន។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ខាងលើ​ចង់​មានន័យថា ការដឹកនាំ​ក្រោម​គណបក្ស​ដដែល​ធានា​ពី​ការអនុវត្ត​គោលនយោបាយ និង​តិច​ឬ​ច្រើន​អាច​ធានាបាន​ពី​ស្ថិរភាព​នយោបាយ​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​មិនទាន់​ក្លាយជា​រដ្ឋ​ប្រជាធិបតេយ្យ​ចាស់ទុំ​ឬ​កំពុងស្ថិត​ក្នុងសម័យ​អន្តរកាល​ទៅរក​ប្រជាធិបតេយ្យ។ ស្ថិរភាព​នយោបាយ​នេះហើយ​ជា​ចំណុច​ស្នូល​ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​អាច​បន្ត​លូតលាស់​ទៅបាន។

ទោះជា​យ៉ាងណាក៏ដោយ ស្រប​ពេលដែល​សេដ្ឋកិអ្នកស្រាវជ្រាវ​អាមេរិក៖  បក្ស​ដដែល​នាំ​កម្ពុជា​អាច​រក្សា​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច ប៉ុន្តែ...ច្ច​អភិវឌ្ឍ​ប្រសើរ​នៅ​កម្ពុជា អ្នកស្រាវជ្រាវ​ខាងលើ​ក៏​យល់ឃើញ​ដែរ​ថា ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ការ​អ​ភ​វិ​ឌ្ឍ​ប្រជាធិបតេយ្យ​មិនទាន់​ប្រសើរ​នៅឡើយ​ទេ។

ការលើកកម្ពស់​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​វិបុលភាពវា​ជា​រឿង​ចាំបាច់​ដែល ការលើកកម្ពស់​ប្រជាធិបតេយ្យ​ត្រូវ​កើតឡើង​រួម​ជាមួយគ្នា​នៅពេលដែល​សេដ្ឋកិច្ច​លូតលាស់​និង​មានការ​អភិវឌ្ឍ។  ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ​និង​ការការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​សង្កត់​ថា៖ «កម្ពុជា​ត្រូវ​បន្ត​លើកស្ទួយ​សិទ្ធិមនុស្ស អភិបាលកិច្ច និង​កសាង​លទ្ធិប្រជាធិបតេយ្យ ព្រោះ​ប្រជាធិបតេយ្យ​ត្រូវ​ដើរ​លើផ្លូវ​ជាមួយគ្នា​និង​ការអភិវឌ្ឍ។ នេះ​ក៏ដោយ​សារ​វា​នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​បង្កើន​ចំណង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ក្នុង​តំបន់​កាន់តែ​ជិតស្និទ្ធ»។  

តែ​លោក​ក៏​យល់ស្រប​ផងដែរ​ថា ដោយសារ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ខ្លោចផ្សា ទើបបានជា​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ក្នុង​អភិបាលកិច្ច កើតឡើង​បែបនេះ ហើយ​ការដោះស្រាយ​ត្រូវ​កើតឡើង​ម្តង​មួយ​ជំហាន​ម្តង​មួយ​ជំហាន។  ហើយ​លោក Sheeman នៅតែ​ជឿជាក់ថា ការផ្លាស់ប្តូរ​ស្ថានភាព​នយោបាយ ហើយ​ការបន្ត​លើក​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស នឹង​បន្ត​កើតមានឡើង​ក្នុងសង្គម​កម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​បន្តទៅ​មុខ​ដែរ៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​