ប៉ូលិស​ខេត្តកណ្តាល បំបែកសំណុំរឿង​ក្រុមចោរប្លន់​ប្រដាប់អាវុធ ចាប់បាន​ជនសង្ស័យ​៤​នាក់ និង​កាំភ្លើង​៣​ដើម​

កណ្តាល:  ក្រុមចោរប្លន់​ប្រដាប់អាវុធ ដែល​ធ្វើ​សកម្មភាព​ប្លន់​កក្រើក​នៅក្នុង​ខេត្តកណ្តាល ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល​បំបែកសំណុំរឿង​ង​បាន​ហើយ កាលពី​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ រួមទាំង​មេខ្លោង​ដែលជា​មន្ត្រី​យោធា​ក្នុង​ការផ្តល់​កាំភ្លើង​ឲ្យ​ធ្វើ​សកម្មភាព​។​
​    ​
ក្រៅពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​បាន​កាំភ្លើង​កាំភ្លើង​ចំនួន​៣​ដើម (​អាកា​មួយ​ដើម និង​កាំភ្លើងខ្លី​ចំនួន​២​ដើម​)​។​
​    ​
ករណី​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នេះ គឺ​ប៉ូលិស​ខេត្តកណ្តាល​បាន​សហការ​ជាមួយ​កម្លាំង​ប៉េអឹម​ខេត្តកំពង់ស្ពឺ​។​
​  
 ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងការ​បង្ក្រាប​នេះ​គឺមាន​ការ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​ស្នងការរង​លោក​រឿន ណា​រ៉ាអធិការនគរបាល​ទាំង​២​ស្រុក មានស្រុក​អង្គស្នួល និង​ស្រុក​ពញាឮ លោក​វរសេនីយ៍​មានសំណាង និង​លោក​វរសេនីយ៍ ដួង តេង  ដឹកនាំ​បញ្ជា​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល លោក លឹម សុគន្ធ​ថា និង​មានការ​សហការ​ជាមួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ  មាន វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ យោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ មាន​តួនាទី​ជំនួយការ​ការិយាល័យ​ទី​២ ឋានន្តរ​សិ​ក្ត​អនុសេនីយ៍ទោ និង​ក៏មាន​ការសហការ​ពី​អគ្គស្នងការ​ការរង​នគរបាលជាតិ​លោក​ឆៃ ស៊ីណា​រិ​ទ្ធ ផងដែរ​។​

ជនសង្ស័យ​ទាំង​៤​នាក់ មានដូចជា​៖ ១.​ឈ្មោះ ទ្រី សុ​ឃីម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូឡាន ទីលំនៅ​ភូមិ​តា​គោក​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួន​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ២.​ឈ្មោះ សេង ដា ហៅ​ស្វូ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ (​ជាង​ពិតាន​) ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួន​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ជា​អ្នកធ្វើ​សកម្មភាព​ប្លន់​។ ៣.​ឈ្មោះ មាន វាសនា ហៅ​ជៀស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ មាន​តួនាទី​ជំនួយការ​ការិយាល័យ​ទី​២ ឋានន្តរស័ក្តិ អនុសេនីយ៍ទោ មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល  ចាប់ខ្លួន​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ៤.​ឈ្មោះ យិន យូ​ហួ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ឃាត់​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។

ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្លន់​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តា​គោគ ឃុំ​ឈ្វាំង ស្រុក​ពញា​ឭ ខេត្តកណ្ដាល យក​ទូរស័ព្ទ​២​គ្រឿង​, ប្រាក់​២០​ម៉ឺន​រៀល​, ប្រាក់​ដុល្លារ ១.១០០​ដុល្លារ​, ខ្សែដៃ​មាស ៤​ខ្សែ ទម្ងន់ ១​តម្លឹង ៥​ជី​, ខ្សែក មាស ៤​ខ្សែ​, ចិញ្ចៀនមាស ៣ វង់​, បណ្ដោង​ខ្សែ​កមាស ចំនួន​២, ចិញ្ចៀនពេជ្រ ៦​វង់​, ខ្សែក ប្លា​ក​ទីន ១​ខ្សែ , ខ្សែ​កជើង ១​ខ្សែ​។

​ក្នុងការ​ចាប់ខ្លួន​ក​ក្រុម​ជនសង្ស័យ​រូបនេះ សមត្ថកិច្ច​បាន​រកឃើញ ម៉ូតូ​១​គ្រឿង ស្កុប​ពី ស្លាក​លេខ កំពង់ចាម​1K-5028  អត់​មាន​ពន្ធ​, ទូរស័ព្ទ​, លុយ​ដុល្លារ ,អត្តសញ្ញាណប័ណ្ណ នាយទាហាន​១​សន្លឹក​, លិខិតឆ្លងដែន ចិន ពណ៌​ក្រហម ១​ក្បាល​, អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ១ សន្លឹក​, រូបថត​យោធា ៤ សន្លឹក​, កាត ATM នៅ​ប្រទេស​ចិន​១​សន្លឹក​, លោហធាតុ​ពណ៌​ក្រហម ខ្សែដៃ​១​ខ្សែ​, ខ្សែក ពណ៌​ស ១​ខ្សែ​, លោហធាតុ​ពណ៌​ក្រហម ចិញ្ចៀន​១ វង់​, លិខិត​លក់​ម៉ូតូ ១ សន្លឹក​, ប័ណ្ណ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​១​សន្លឹក បង្កាន់ដៃ​ពិន័យ​អន្តរកាល ១ ស​ន្លឹ នាមប័ណ្ណ​អាហារ​ដ្ឋា​ន ៤​សន្លឹក​, កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ ១, អាវ​យោធា ពាក់​ស័ក្តិ​២ ចំនួន​១, ស្នាប់ដៃ ១ ពណ៌​ស្ពាន់ និង ស្រោម​កាំភ្លើងខ្លី K59 ចំនួន​១៕