សម្តេច​តេ​ជោ ហ៊ុន សែន ខិតខំ​បង្កើត​ជើងហោះហើរ​ផ្ទាល់ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ពី​បរទេស​មកកាន់​កម្ពុជា​

ភ្នំពេញ: សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​រីកលូតលាស់​បោះជំហាន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​។ កម្ពុ​ជាមាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ជាច្រើន​រយ​ពាន់​ទៀត ដែលជា​បិ​តិក​ភណ្ឌ​ជាតិ និង​ពិភពលោក​ដ៏​ល្បីល្បាញ​។ ទន្ទឹម​និង​នោះ​យើង​មាន​ឆ្នេរសមុទ្រ​ដ៏​ល្អ​ស្អាត​ជាប់​ចំណាត់ថ្នាក់​ពិភពលោក រួមទាំង​តំបន់​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរបែប​ជាច្រើន​ទៀត​។​

​តាម​កំណើន​ចំនួន​ទេសចរណ៍​សព្វថ្ងៃនេះ គឺ​យើង​អាច​រំពឹង​បាន​ថា​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ ៧ លាន​នាក់ ព្រម​ជាមួយនឹង​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ​ពី​៨​ទៅ​១០​លាន​នាក់ ត្រូវធ្វើ​ដំ​ណី​រ​ទស្សនា​នៅ​ទូទាំងប្រទេស​។ ចំណូល​ទេសចរណ៍​នឹង​កើន​ឡើងដល់​ប្រមាណ 5.000 លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ចំណូល​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ជួយ​ដល់​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន និង​ផ្ដល់ឱកាស​ការងារ​ប្រមាណ​៨០​ម៉ឺន​នាក់​ទៀតផង ។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​អនុវត្តបាន​ជោគជ័យ​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍ និង​ការបង្កើត​ជើងហោះហើរ​ផ្ទា​ល់ពី​បរទេស​មកកាន់​កម្ពុជា​ជាដើម​។ ទន្ទឹម​និង​នេះ យុទ្ធនាការ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ក៏ដូចជា​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ផងដែរ ៕