​ឃាត់ខ្លួន​មនុស្ស​២​នាក់ ជា​ម្តាយ និង​កូនប្រុស បាន​ប្រឌិត​រឿង ថា​ករណី​ប្លន់ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​

ភ្នំពេញ: ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍ ស្រេង ជា បាន​ថ្លែង​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា ករណី​ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ គឺជា​ករណី​ប្រឌិត​រឿង ដោយ​ជនសង្ស័យ​ជា​បង​បង្កើត ចង់​យកលុយ​ប្អូន​ខ្លួន ព្រោះ​ជំពាក់​លុយ​គេ​ច្រើនពេក​។ លោក​ឧ​ត្ត​ម​សេនីយ៍ ស្រេង ជា បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ដំណឹង​ហេតុការណ៍​ប្លន់​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុភ​ក្តិ ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាល​ព្រហ្មទណ្ឌ​បាន​ចុះ ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ ដោយបាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ជា​ម្តាយ និង​កូនប្រុស (​ត្រូវជា​បងប្អូន​បង្កើត របស់​ជនរងគ្រោះ​បាត់​លុយ​) ដោយ​ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​ជាមួយគ្នា​នឹង​ប្អូនស្រី រួមទាំង​ឪពុកម្តាយ​ផងដែរ ហើយ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ល្បែង ជំពាក់​លុយ​គេ​ច្រើន​។ ដូច្នេះ​ទើប​ឃុបឃិត​គ្នា ជាមួយ​កូនប្រុស រៀបចំ​គម្រោង​ការយក​លុយ​ប្អូនស្រី​ខ្លួនឯង ដោយ​ប្រឌិត​រឿង​ថា ជា​ករណី​ប្លន់​។ លោកស្នងការ ឧ​ត្ត​ម​សេនីយ៍ ស្នងការ បានបញ្ជាក់​ទៀតថា ក្នុង​រឿងនេះ​កូនប្រុស​ជនសង្ស័យ បាន​សារភាពថា ខ្លួន​រួម​ជា​ម្តាយ​បាន​យក​ញរ​ញួ លាក់ទុក​ប្រហែល​មួយខែ​ហើយ ថ្ងៃកើតហេតុ​បាន​យក​ញរ​ញួ​នោះ មក​ដាប់​ទ្វារ​បន្ទាប់​របស់​ជនរ​ង​គ្រោះ ឲ្យ​ម្តាយ​យក​ហិប​លុយ​ចេញទៅ​ក្រោយ​ផ្ទះ ហើយ​យកលុយ​លាក់ទុក​អស់ ក៏​នាំគ្នា​ស្រែកថា​ចោរប្លន់ៗ ក៏មាន​ហេតុ​ការភ្ញាក់ផ្អើល​តែម្តង​។ គួររំលឹកថា កាលពី​ម៉ោង​១៩ និង ៣០​នាទី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ា ប៊​ន ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុ អេង អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា​ទី​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​អះអាងថា​មួយ​ក្រុមចោរ​មួយក្រុម​គ្នា​៥​នាក់ ប្រាប់​ដោយ​កាំភ្លើង​៣​ដើម ចូល​ប្លន់​យកប្រាក់​ដុល្លារ​អស់​ចំនួន ១៣.០០០​ដុល្លារ និង​ប្រាក់រៀល​អស់ ១៥០​លាន​រៀល​។ ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​តាម​ស្វែងរក​ជនសង្ស័យ​ជា​ក្រុមចោរប្លន់ ក៏​ឈានដល់​ការវែកមុខ​ជនសង្ស័យ​ទាំង​២​នាក់ ម្តាយ​នឹង​កូនប្រុស​ប្រឌិត​រឿង​បែបនេះ​បច្ចុប្បន្ន កម្លាំង​ជំនាញ ស្រាវជ្រាវ សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

​ឃាត់ខ្លួន​មនុស្ស​២​នាក់ ជា​ម្តាយ និង​កូនប្រុស បាន​ប្រឌិត​រឿង ថា​ករណី​ប្លន់ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​