ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖​ពលករ​ម្នាក់​ជួប​ឧប្បត្តិហេតុ​ដែក​រាប់​តោន​សង្កត់​ស្លាប់​ក្រោយ​ពី​បាក់​សសរ​ទីតាំង​តម្កល់​ដែក​ក្នុង​ហាង​លក់​ដែក​មួយ​កន្លែង​នៅ​ក្រុង​បាងកក​ហើយ​ភាគី​ថៃ​បាន​ជួយ​ធ្វើការ​បញ្ជូន​សព​ត្រឡប់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ម៉ោង​ជិត​8​យប់​ថ្ងៃ​ទី​12 ខែកុម្ភៈ ឆ្នាំ 2016​។ ជន​រង​គ្រោះ​ឈ្មោះ​ឌី ងួ​ន​ហៅ​ង​ន់​ភេទ​ប្រុស អាយុ​24​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និង​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។ តាម​សាច់ញាតិ​សព​ប្រាប់​ថា​ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ហាង​លក់​ដែក​មួយ​កន្លែង​ក្នុង​ក្រុង​បាងកក​ហើយ​បាន​ជួប​ឧប្បត្តិហេតុ​ដែក​រាប់​តោន​ធ្លាក់​សង្កត់​ស្លាប់​ដោយសារ​បាក់​សសរ​ទីតាំង​តម្កល់​ដែក​នោះ​កាលពី​វេលា​ម៉ោង​ជិត​3​រសៀល​ថ្ងៃ​ទី​11​ខែកុម្ភៈ​ម្សិលមិញ​។ សព​ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​ដល់​វត្ត​បា​លិ​លេ​យ្យ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕