អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បំភ្លឺ​ករណី​ជ្រើសរើស​កងកម្លាំង​នគរបាលជាតិ​ជាង ៤.៥០០ នាក់​

ភ្នំពេញ: ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណៈមតិ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ញ​សេចក្ដីជូនដំណឹង​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ឲ្យ​ជ្រើសរើស​កងកម្លាំង​នគរបាលជាតិ​ជាង ៤.៥០០ នាក់​បន្ថែមទៀត​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី បានសម្រេច​យល់ព្រម​អនុញ្ញាត​ឲ្យ​មានការ​បំពេញ​ជួល​បរិមាណ​ក្របខ័ណ្ឌ​នគរបាល​ចំនួន ៤.៥៣៦​កន្លែង បន្ទាប់ពី​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា គិតពី​ខែមករា ឆ្នាំ​២០១៤ ដល់​ខែធ្នូ​ឆ្នាំ​២០១៥ បរិមាណ​ក្របខ័ណ្ឌ​នគរបាលជាតិ​ថយចុះ​ចំនួន​៤.៥៣៦​កន្លែង ដោយ​ពលី​ក្នុងពេល​បំពេញបេសកកម្ម ចូលនិវត្តន៍ ម​ទទួលមរណភាព បណ្តេញ​ចេញពី​ក្របខ័ណ្ឌ លាឈប់​ពី​ការងារ ស្នើសុំ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ស្ថាប័ន ប្រព្រឹត្ត​បទល្មើស បាត់បង​សមត្ថភាព​ពលកម្ម និង​ពិការភាព ជាដើម​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បំភ្លឺ​ករណី​ជ្រើសរើស​កងកម្លាំង​នគរបាលជាតិ​ជាង ៤.៥០០ នាក់​