ង៉ែត រដ្ឋាលើកនេះជួបសំណាងល្អ ឬ ទេ ?

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Yukphit Sor SriVichha​លើស​ង្វៀន CTN ព្រលប់​ថ្ងៃទី​១៣​កុម្ភៈ​នេះ ។​

​    ​នេះ​ជា​អ្នក​ប្រដាល់​ថៃ​មួយរូប​ទៀត​ដែល​រដ្ឋា​ត្រូវរ​ឈៈមមុខ​ជាមួយ​ បន្ទាប់ពី​គេ​តែងតែ​បរាជ័យ​នៅក្នុង​ការ​ប្រ​កួត​ជា​ញឹកញាប់​មក​នោះ ។​

​    ​រដ្ឋា​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​សង ឈ្នះ​៥៦​ដង ចាញ់​១៧​ដង ស្មើ​ពិន្ទុ ៣ ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១២​ដង​ដែល​ត្រូវ​ប្រកួត​ជាមួយ Yukphit ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​ដង​ឈ្នះ​៤៨​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ​២​ដង ។​

​    ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូប​មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។ ចាំមើល​លើក​នេះ​រដ្ឋា​ជួប​សំណាងល្អ ឬ ក៏​យ៉ាងណា​ឡើយ ។​

​    ​ចាន់ សំអាត​ក្លិប​កងពលធំ​លេខ ៨ ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Dinnapho Pakorn Phornsurin ។​

​    ​សំអាត​កម្រ​បង្ហាញមុខ​នៅ​ភ្នំពេញ​ណាស់ ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៣​ដង ឈ​នះ​២១​ដង​ចាញ់​១១​ដង​ស្មើ​ពិន្ទុ ១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១២​ដង ។ ចំពោះ Dinnapho វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦ឈ្នះ​៦១​ដង​ចាញ់​១៣​ដង ស្មើ​ពិន្ទុ​២​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៦​ដង ។​

​    ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​ជ័យជំនះ​ជា​របស់​អ្នក​ប្រដាល់​កម្ពុជា ឬ អ្នក​ប្រដាល់​ថៃ​នោះ​ឡើយ ។​

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​ដូចគ្នា​នោះ​សេក ចាន់​រាជ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ជួប​ជាមួយ​ហ៊ែ​ល វ៉ា​ក្លិប​ឃ្លាំងមឿង​កីឡា និង ខុន បូ​ឡា​ក្លិប​កងពលធំ​លេខ ៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​សេង កំសត់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។​