ដោយមាន​​​ស្លាក​​​សញ្ញា​​​ថ្មី​​​ លោក ញឹក ប៊ុនឆៃ ជំរុញ​​​​​​បក្ស​​​ទៅ​​​មុខ​​​

លោក ញឹក ប៊ុនឆៃ អតីត​​​ឧត្តម​​​សេនីយ៍​​​​​​គណបក្ស​​​ហ្វុ៊នស៊ិនប៉ិច​​​បាន​​​ប្រកាស​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​នៅ​​​ឯ​​​ផ្ទះ​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ថា គណបក្ស​​​​​​រាជា​​​និយម​​​ថ្មី​​​មួយ​​​ដែល​​​​​​លោក​​​បាន​​​បង្កើត​​​ឡើង​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​ដោយ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ហើយ​​​នឹង​​​ធ្វើ​​​សមាជ​​​របស់​​​ខ្លួន​​​នៅ​​​ចុង​​​ខែ​​​នេះ។

ទោះ​​​បី​​​ជា​​​​​​សន្និសីទ​​​នេះ​​​​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​​​ជូន​​​ដំណឹង​​​ដល់​​​សាធារណជន​​​​​​ស្តី​​​ពី​​​គណបក្ស​​​នយោបាយ​​​ថ្មី​​​​​​ដែល​​​​​​លោក​​​ដាក់​​​ឈ្មោះ​​​ថាគណបក្ស​​​​​​ខ្មែរ​​​រួបរួម​​​​​​ជាតិ​​​​​​ក៏​​​ដោយ ក៏​​​លោក ប៊ុនឆៃ ប្រើ​​​ពេល​​​ភាគ​​​ច្រើន​​​របស់​​​លោក​​​​​​រិះ​​​គន់​​​គណបក្ស​​​ហ្វុ៊នស៊ិនប៉ិច​​​ និង​​​ប្រធាន​​​បក្ស​​​គឺ​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ ជា​​​អតីត​​​ប្រធាន​​​​​របស់​​​លោក និង​​​ជា​​​សត្រូវ​​​នា​​​ពេល​​​បច្ចុប្បន្ន។​​​​​​​​​

លោក ប៊ុនឆៃ ត្រូវ​​​បាន​​​បង្ខំ​​​នៅ​​​សប្តាហ៍​​​នេះ​​​ឲ្យ​​​ផ្លាស់​​​ប្តូរ​​​​​​ស្លាក​​​សញ្ញា​​​ដែល​​​លោក​​​បាន​​​ដាក់​​​ប្រើ​​​សម្រាប់​​​បក្ស​​​ថ្មី​​​របស់​​​លោក គឺ​​​​​​ស្រដៀង​​​គ្នា​​​​​​នឹង​​​​​​ស្លាក​​​សញ្ញា​​​​​​ដែល​​​ធ្លាប់​​​ប្រើ​​​ដោយ​​​គណបក្ស​​​ហ្វុ៊​​​នស៊ិនប៉ិច បន្ទាប់​​​ពី​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​​​​ តវ៉ា​​​ទៅ​​​ក្រសួង​​​មហា​​​ផ្ទៃ។​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​នឹង​​​ផ្លាស់​​​ប្តូរ​​​ស្លាក​​​សញ្ញា ប៉ុន្តែ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជា​​​ការ​​​អាម៉ាស់​​​ដែល​​​ព្រះអង្គ​​​ម្ចាស់​​​មិន​​​ប្រើ​​​ស្លាក​​​សញ្ញា​​​នោះ។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ឃើញ​​​ថា [ទ្រង់រណឫទ្ធិ]​​​ បោះ​​​បង់​​​ចោល​​​ស្លាកសញ្ញា​​​ចាស់​​​នៃ​​​វិមាន​​​ឯករាជ្យ​​​ដែល​​​ជា​​​កេរ​​​ដំណែល​​​​​​សម្តេច​​​តា អ៊ីចឹង​​​យើង​​​បាន​​​សម្រេច​​​យក​​​មក​​​ប្រើ​​​វិញ​​​សម្រាប់​​​គណបក្ស​​​ខ្មែរ​​​រួបរួម​​​ជាតិ​​​ ព្រោះ​​​យើង​​​ចង់​​​រក្សា​​​នូវ​​​អ្វី​​​ដែល​​​យើង​​​គិត​​​ថាគេ​​​បំភ្លេច​​​ចោល”។

ទោះ​​​បី​​​ភ្ជាប់​​​ទៅ​​​នឹង​​​​​​ស្លាក​​​សញ្ញា​​​ចាស់​​​ក៏​​​ដោយ​​​ ក៏​​​លោក ប៊ុនឆៃ បាន​​​និយាយ​​​ថា លោក​​​​​​មានរូប​​​សញ្ញា​​​ថ្មី​​​គឺ មកុដ​​​មួយ និង​​​កួរ​​​ស្រូវ​​​ពីរ​​​កួរ រំលេច​​​ដោយ​​​ពណ៌លឿង​​​និង​​​ខៀវ។

លោក ប៊ុនឆៃ ក៏​​​បាន​​​ផ្តល់​​​យោបល់​​​ថា បក្ស​​​របស់​​​លោក​​​នឹង​​​ព្យាយាម​​​យក​​​មក​​​វិញ​​​នូវ​​​ស្នាក់ការ​​​​​​តាម​​​ខេត្ត​​​​​​មួយ​​​ចំនួន​​​របស់​​​គណបក្ស​​​ហ្វុ៊នស៊ិន​​​ប៉ិច ដោយ​​​អះ​​​អាង​​​ថា មាន​​​ស្នាក់​​​ការ​​​ប្រហែល​​​១០​​​កន្លែង​​​ជា​​​កម្ម​​​សិទ្ធ​​​ិឯកជន​​​ មាន​​​ដូច​​​ជា​​​រូប​​​លោក និង លោក កែវ ពុទ្ធរស្មី អតីត​​​ប្រធាន​​​គណបក្ស​​​ហ្វុ៊នស៊ិនប៉ិច។​​​​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ មិន​​​មែន​​​​​​​​​ស្នាក់​​​ការ​​​ទាំង​​​អស់​​​បង្កើត​​​ឡើង និង​​​ដឹកនាំ​​​ដោយ​​​សម្តេច​​​ក្រុម​​​ព្រះ [រណឫទ្ធិ] ទេ។ ប្រសិន​​​បើ​​​សម្តេច​​​ក្រុម​​​ព្រះ និង​​​អ្នក​​​ផ្សេង​​​ទៀត​​​​​​ជុំ​​​វិញ​​​ព្រះ​​​អង្គ​​​ចង់​​​​​​​​​យក​​​ស្នាក់​​​ការ នឹង​​​មាន​​​ការ​​​ប្តឹងផ្តល់​​​គ្នា​​​​​​​​ហើយ​​​”។

មន្ត្រី​​​គណបក្ស​​​ហ្វុ៊នស៊ិនប៉ិច​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕​​​រើន​​​​​​

 

The post ដោយមាន​​​ស្លាក​​​សញ្ញា​​​ថ្មី​​​ លោក ញឹក ប៊ុនឆៃ ជំរុញ​​​​​​បក្ស​​​ទៅ​​​មុខ​​​ appeared first on ខេមបូឌា ដេលី.