ឃីម ឌីម៉ាទៅរួចជាមួយ Pra Vit ឬទេ ?

ភ្នំពេញ:  ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV​រសៀល​ថ្ងៃទី​១៣​កុម្ភៈ​អ្នក​ប្រដាល់​ឃីម ឌី​ម៉ា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ជួប​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ Pra Vit ។​

​    ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ Pra Vit ការប្រកួត​ចុងក្រោយ​របស់គេ​នៅ​ស្រុក​ខ្មែរ​បន្ទាប់ពី​ស្មើ​ជាមួយ​ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​នោះគេ​ប្រកួត​ឈ្នះ​ឈិន ក្វាន់​ង៉ុ​យ​ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​    ​អ្នក​ប្រដាល់​ចាស់វស្សា​ថៃ​រូបនេះ​មាន​កលល្បិច​ល្អ​តែ​គេ​អន់​កម្លាំង​ បន្តិច ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩១​ដង ឈ្នះ​៧៩ ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។ កណ្ដាប់ដៃ ជង្គង់ និង កែង ព្រមទាំង​ស្នៀត​ទាត់​គឺជា​អាវុធ​ដ៏​សំខាន់​របស់គេ ។​

​    ​ចំពោះ​ឌី​ម៉ា​វិញ​មួយរយៈ​នេះ​រាល់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​គេ​ ហាក់ដូចជា​ជួប​បរាជ័យ​ស្ទើរ​គ្រប់ការ​ប្រ​កួត​ដែ​ម្ដង ។​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កែង និង ជង្គង់​ល្អ​តែមួយ​រយៈ​នេះ​ជ​ង្ក​ង់​និង​កែង​របស់គេ​ជួនកាល​វ៉ៃ​ចេញ​មិន​រួច​ តែម្ដង ។​

​    ​ឌី​ម៉ា​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៤​ដង ឈ្នះ​៦១​ដង ចាញ់​១១​ដង​ស្មើ​ពិន្ទុ ២ ដងនោះ​សម្រាប់​ការប្រកួត​ជា​មួយ Pra Vit មិនដឹងថា​គេ​មាន​សមត្ថភាព​យកឈ្នះ​បាន​ឬទេ ?

​    ​ចាន់ ស៊ី​ណាត​ក្លិប​និរោធ​ន៍​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Moeurng Mai ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​
​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែបើ​តាម ​ប្រវត្តិ​ប្រកួត​របស់គេ​ដែល​លោក​ញាន សុធី​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់ SEA-TV ផ្ដល់​មក​នោះគេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៦​ដង ចាញ់ ៨ ដង ស្មើ​ពិន្ទុ​៥ ដង ។ ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជង្គង់ និង កែង​ល្អ ។​
​    ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ចាន់ ស៊ី​ណាត​វិញ​នោះ​ជា​អ្នក​ប្រដាល់​ចិត្តធំ​មួយរូប​ដែល​វ៉ៃ​ចូលចិត្ត​ប្ដូរ​ កែង ហើយ​បើ​គូប្រកួត​ហ៊ាន​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ​ទោះបី​មួយ​ចាន​ទឹក​មួយ​ចាន​ គោក​ក៏​គេ​ប្ដូរ​ដោយ​គ្មាន​ញញើត​ដែរ ។
​    ​ស៊ី​ណាត​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥ ដង ឈ្នះ ៦៥​ដង ចាញ់​៨ ដង និង ស្មើ​ពិន្ទុ ២ ដង ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​រូបនេះ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Moeurng Mai បាន​ឬទេ ?
​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ស្វាគមន៍​ការ​ប្រកួត​សងសឹក​របស់​តក់ សោ​ភ័​ណ្ឌ​ក្លិប​ម្កុដ​រាជសីហ៍ ។

​    ​សោ​ភ័​ណ្ឌ​ធ្លាប់​ជួប​សា​រ៉ា​ជា​ញឹកញាប់​ដែរ​ហើយ​មិនដែល​ឈ្នះ ឬ ស្មើ​ជាមួយ​សា​រ៉ា​នោះទេ​គឺ​ចាញ់​រហូត​មិន​តែ​ប៉ុណ្ណោះ​ការ​ចាញ់​ភាគច្រើន​ ចាញ់​ដោយ​សន្លប់​ទៀតផង ។​
ការឡើង​វ៉ៃ​សងសឹក​លើក​នេះ​មិនដឹងថា​សោ​ភ័​ណ្ឌ​មាន​លទ្ធ​ភាព​ប៉ុណ្ណ​នោះឡើយ ។​

​    ​សេក មេសា ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​សិទ្ធ សក្តិ​ក្លិប​សាមគ្គី​កូន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៥៤គីឡូក្រាម និង អ្នក​ប្រដាល់​មុំ សុធា​ក្លិ​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ជាមួយ​ម៉ន ចាន់​ណេង​ក្លិប​ការិយាល័យ​ទី ៥ កងទ័ព​ជើង​ គោក ។​