យុវវ័យ​មួយ​ចំនួន​បង្ហើប​ពី​ផែន​ការ​​ចូលរួម​ទិវា​នៃ​សេចក្ដីស្រឡាញ់ ១៤ កុម្ភៈ

យុវវ័យ​មួយ​ចំនួន​បង្ហើប​ពី​ផែន​ការ​​ចូលរួម​ទិវា​នៃ​សេចក្ដីស្រឡាញ់ ១៤ កុម្ភៈ

យុវវ័យ​មួយ​ចំនួន​បង្ហើប​ពី​ផែន​ការ​​ចូលរួម​ទិវា​នៃ​សេចក្ដីស្រឡាញ់ ១៤ កុម្ភៈ

 

 

ទិវា​នៃ​ក្ដី​ស្រឡាញ់​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ​ជិត​ឈាន​ចូល​មកដល់​ហើយ​នោះ យុវជន​និង​យុវតី​កម្ពុជា​មួយ​ចំនួន​បាន​មាន​ផែនការ​ជាស្រេច​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ។

 

ដូចជា​រៀង​រាល់​ឆ្នាំ​កន្លងមក យុវជន យុវតី​កម្ពុជា សុទ្ធសឹងតែ​មាន​គម្រោង​ផ្សេងៗ​គ្នា សម្រាប់​ការ​បញ្ជាក់​សេចក្ដី​ស្រឡាញ់​ឲ្យ​ទៅ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​តាមរយៈ​ថ្ងៃ​ទិវា​នៃ​ថ្ងៃ​សេចក្ដី​ស្រឡាញ់។ គេ​អាច​បង្ហាញ​ការ​ស្រឡាញ់​តាមរយៈ​កា​រស​សេរ​ជា​លិខិត​ជូនពរ​ឲ្យ​​គ្នា ការ​បង្កើត​ពិធី​ជួបជុំគ្នា​ញុំា​អាហារ​ឆ្ងាញ់​ៗ ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​ទី​ជិត ទី​ឆ្ងាយ​រួមគ្នា ដើម្បី​រក្សា​ចំណងមិត្តភាព រួម​ទាំង​ការ​ផ្ដល់​ជា​វត្ថុ​អនុស្សាវរីយ​អោយ​គ្នា​ទៅវិញទៅមក​ជា ដើម។

 

 
យុវវ័យ​មួយ​ចំនួន​បង្ហើប​ពី​ផែន​ការ​​ចូលរួម​ទិវា​នៃ​សេចក្ដីស្រឡាញ់ ១៤ កុម្ភៈ

 

ជាក់ស្ដែង យុវតី ពេ​ជ្យ ការ និង​យុវជន​ គីម លី ដែល​ជា​គូស្នេហ៍​វ័យក្មេង បាន​រៀបរាប់​ឲ្យ​ដឹងថា ពួកគេ​ទាំង ២នាក់ បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុង​ការ​ដើរ​កម្សាន្ត​ជាមួយគ្នា​ទៅ​លេង​រមណីយដ្ឋាន​មួយ​កន្លែង​ដែល​មាន​ឈ្មោះថា​ សួន​ចម្ការ​ស្នេហ៍ សម្រាប់​ជា​គម្រោង​ការ​ដើរ​កម្សាន្ត ថ្ងៃទី១៤ កុម្ភៈ​ ខាងមុខ។

 

គីម លី និយាយ​ថា​ គាត់​ចង់​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដែល​មាន​ទៅកាន់​ពេ​ជ្យ​ដែល​ជា​មិត្ត​ស្រី​របស់​ខ្លួន និង​បង្កើត អនុស្សាវរីយ៍​ល្អៗ​ចំពោះ​គ្នា។ ប៉ុន្តែ  គីម លី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “សេចក្តី​ស្រឡាញ់​មិនមែន​មានតែ​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​តែប៉ុណ្ណោះ​ទេ។ គេ​ត្រូវ​បង្ហាញ ការ​ស្រឡាញ់ ការ​យក​ចិត្ត​ទុកដាក់​គ្នា ជា​រៀងរាល់ថ្ងៃ។

 

ចំណែក វិចិត្រ មាន​វ័យ ១៩ ឆ្នាំ វិញ វិញ​បាន​និយាយ​ថា គាត់ មាន​គម្រោង​ជួបជុំ​ញុំា​អាហារ​នៅ​ភោជនីយដ្ឋាន​​ណាមួយ​ជា​មួយ​អ្នក​ម្ដាយ។ វិចិត្រ​ក៏បាន​ត្រៀម​ផង​ដែរ​នឹង​និយាយ​ទៅកាន់​អ្នក​ម្ដាយ​របស់​ខ្លួន​ថា “កូន​ស្រឡាញ់​ម៉ាក់។ ម៉ាក់​ជា​ស្ត្រី​ដ៍​មាន​ព្រហ្មវិហារ​ធម៌​ជាងគេ​សម្រាប់​កូន”។

 

កញ្ញា​ស្រី​ពៅ​វិញ​បាន​អោយ​ដឹង​ថា​ នាង​មានបំណង​បបួល​មិត្ត​ភក្តិ​ជាទី​ស្រឡាញ់​របស់​នាង​ទៅ​ញុំា​​អាហារ​ជុំ​គ្នា​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​ខាងមុខនេះ។ នាង​និយាយ​ថា​ ជាទូទៅ​យុវវ័យ​កម្ពុជា​ជាច្រើន​មាន​គម្រោង​ផ្សេងៗ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ។

 

ចុះ​ចំណែក​អ្នក​វិញ​តើ​មាន​គម្រោង​អ្វី​ដែរ​ដើម្បី​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ?

 

អត្ថបទ៖ CCJ