ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម

កណ្ដាលៈ ទីបំផុតករណី ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាព ប្លន់ស្រ្ដី២នាក់ ម្ដាយនិងកូន នៅស្រុកពញាឮ ត្រូវបាន កម្លាំងនគរបាលខេត្ដកណ្ដាល ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ បានបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចឈានដល់ការឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធបាន៣នាក់ និងដកហូតកាំភ្លើង ៣ដើម រួមនិងសម្ភារៈ ពាក់ព័ន្ធមួយចំនួន។

បើតាម លោកស្នងការនគរបាលខេត្ដកណ្ដាល ឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន បានអោយដឹងថា ក្រុមចោរ៣នាក់ដែលត្រូវបានចាប់ខ្លួន ទី១ឈ្មោះ ទ្រី សុ ឃីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាព្រូឡាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨ និង៤៥នាទីព្រឹក ទី២ឈ្មោះ សេង ដា ហៅស្វូញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ និងជាជាងពិដាន មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨ព្រឹក ជនសង្ស័យរូបនេះ ជាអតីតកូនប្រសារ ជនរងគ្រោះ និង ទី៣ ឈ្មោះ មាន វាសនា ហៅជៀស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្រ្ដីយោធា បម្រើការងារនៅតំបន់ ប្រតិបត្ដិការសឹករង ខេត្ដកំពង់ស្ពឺ មានតួនាទីជា ជំនួយការការិយាល័យ មានឋាន្ដរស័ក្ដិអនុសេនីយ៏ទោ (ស័ក្ដិ២) មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១ និង៥៨នាទី ។

លោកស្នងការបន្តថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លី២ដើម កាំភ្លើងអាការបត់១ដើម គ្រាប់កាំភ្លើងជា ច្រើនគ្រាប់ និងវត្ថុតាងជាច្រើន ដែលជារបស់ក្រុមចោរ និងជារបស់ជនរងគ្រោះ ដែលប្លន់បាន វត្ថុតាងទាំងនេះ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា នៅម៉ោង១៩និង៤០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ មានក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់ផ្ទះ លក់ចាប់ហួយ មួយកន្លែង ស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញឮ ខេត្ដកណ្ដាល យកអស់ទ្រព្យសម្បត្ដិមួយចំនួន ។ សេចក្តីរាយការណ៍បានអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានគ្នា២នាក់ ទី១ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ទី២ឈ្មោះ សេង វ៉ាន់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ។ ស្រ្ដីរងគ្រោះទាំង២នាក់ត្រូវជាម្ដាយ និងកូន៕

ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម

ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម
ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម
ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម
ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម
ប្លន់កក្រើក នៅខេត្តកណ្ដាល សមត្ថកិច្ច បំបែកសុំណុំរឿង វែកមុខបាន ៣នាក់ និងកាំភ្លើង៣ដើម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត