សាវីន ហ្វីលីព៖ ភរិយារបស់ខ្ញុំ សម្រាលកូនដោយ សុវត្ថិភាពទាំងម្តាយ និងកូន

ភ្នំពេញៈ តារាសម្តែងដែលមាន ភាពលេចធ្លោទៅលើការងារមនុស្សធម៌ លោក សាវីន ហ្វីលីព នៅរសៀលថ្ងៃនេះ បានបង្ហាញស្នាមញញឹមបិទមាត់មិនជិត ព្រោះតែលោក និងគ្រួសារ ទទួលបានសមាជិកថ្មីម្នាក់ទៀត ដោយភរិយារបស់លោក ទើបតែសម្រាលបានកូនប្រុសម្នាក់ ។
បើតាមលោក សាវីន ហ្វីលីព បានឲ្យដឹងថា« ភរិយារបស់ខ្ញុំបាន សម្រាលកូនប្រុសទី៣ នៅវេលាម៉ោង៣ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កូនខ្ញុំមានទម្ងន់៣គីឡូក្រាម ហើយទាំងម្ដាយនិងកូនមានសុខភាពល្អ .. កូនប្រុសទី៣របស់ខ្ញុំ មានឈ្មោះថា  វិរះរាជ » ។
ទន្ទឹមនឹងការបង្ហាញ ភាពសប្បាយរីករាយនោះដែរ លោក សាវីន ហ្វីលីព ក៏មិនភ្លេចអរគុណ ទៅដល់អ្នកគាំទ្ររួមជាមួយ Friend ក្នុង Facebook ដែលមានយកចិត្តទុកដាក់ ទៅលើគ្រួសារលោកផងដែរថា «សូមអរគុណ មិត្តភក្រ្ត័ទាំងអស់គ្នា ដែលបារម្ភពីពួកយើង ! សូមសំណាងល្អគ្រប់គ្នា ដោយក្ដីរាប់អាន  »៕