បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​

កណ្តាល: ក្រោយពី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ស្ដ្រី​២​នាក់​ម្ដាយកូន​នៅស្រុក​ពញាឮ​រួចមក​សមត្ថកិច្ច​​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​កណ្ដាល​ក្រោម​ការដឹកនាំបញ្ជា​ផ្ទា​ល់ពី​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​បានបើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ឈានដល់​ឃាត់ខ្លួនក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​៣​នាក់​ដកហូត​កាំភ្លើង​៣​ដើម​និង​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន បាន​ថ្លែងថាក្រុមចោរ​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​១​ឈ្មោះ ទ្រី សុ​ភី​ម ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ព្រូឡាន មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុកពញាឮ ខេត្ដ​កណ្ដាល​ត្រូ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលាម៉ោង​៨​និង​៤៥​នាទី​ព្រឹក​។ ទី​២​ឈ្មោះ សេង ដា ហៅ​ស្វូ​ញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំជនជាតិខ្មែរ មុខរបរ​ជា​កម្មករ សំណង់​និង​ជាជាង​ពិតាន មាន​ទីលំនៅ​ភូមិ​តា​គោកឃុំឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦វេលាម៉ោង​៨​ព្រឹក (​ជនសង្ស័យ​រូប​ជា​អតីត​កូនប្រសារ​ជនរងគ្រោះ​) ។​ទី​៣ឈ្មោះមាន វាសនា ហៅ​ជៀស ភេទ​ប្រុស​អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាម​ន្ដ្រីយោធា បំរើការ​ងារ​នៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក រង​ខេត្ដ​កំពង់ស្ពឺ មាន​តួនាទី​ជាជំនួយការ​ការិយាល័យ​មាន​​ឋានន្ដរស័ក្ដិ​អនុ​សេនី​យ៏​ទោ (​ស័ក្ដិ​២) មាន​ទីលំនៅ​ភូមិព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក ។​

​លោកស្នងការ​បានបញ្ជាក់​ទៀតថា ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរ​ទាំង​៣នាក់​នេះ​ជា​បន្ដបន្ទាប់ ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម កាំភ្លើង​អាកា​របត់​១​ដើមគ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​វត្ថុតាង​ជាច្រើន​ទៀត​ដែលជា​របស់​ក្រុមចោរ​និង​ជារបស់​ជនរងគ្រោះ​ដែល​ប្លន់​បាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់  ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​មានករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយកន្លែងស្ថិតក្នុង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ព​ញ​ឮ ខេត្ដ​កណ្ដាល យក​អស់ទ្រព្យសម្បត្ដិ​មួយចំនួន ។

​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ ព្រីង ស៊ិន ភេទ​ស្រី អាយុ​៤៥​ឆ្នាំជនជាតិខ្មែរ មុខរបរ​លក់ដូរ ។​ទី​២​ឈ្មោះ សេង វ៉ាន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំជនជាតិខ្មែរ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​។​ស្ដ្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវជាម្ដាយ​និង​កូន​បច្ចុប្បន្ន​រស់នៅ​​ក្នុងភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុងរៀបចំ​ឯកសារ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់​​ការ​តាម​និតិ​វិធី​៕R​

បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​

បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​

បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​

បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​

បំបែកសំណុំរឿង​ប្លន់ នៅ​ខេត្តកណ្តាល ប៉ូលិស​ឃាត់ខ្លួន​៣​នាក់​