បើមិនចង់រលូតកូនគួរចៀសឲ្យផុតពីកត្តា ៥ យ៉ាងនេះ

យោងតាមស្ថិតិចុងក្រោយបង្ហាញថា ស្ត្រីអាចមានការរលូតកូនរហូតដល់ទៅ ២ ឬ ៣ បន្តបន្ទាប់គ្នា។ ហើយការរលូតកូន​នេះអាចកើតឡើង​មុនពេលស្ត្រី​ពរពោះ​បាន ២០ សប្តហ៍ ប៉ុន្តែស្ត្រីស្ទើរតែទាំងអស់អាចរលូតកូនមុនពេល ១២ សប្តាហ៍។ ករណីមានផ្ទៃពោះបាន ២០ សប្តាហ៍ទើបរលូត គេសន្មត់ថា បណ្តោលមកពីកូនស្លាប់ក្នុងផ្ទៃ។

បើមិនចង់រលូតកូនគួរចៀសឲ្យផុតពីកត្តា ៥ យ៉ាងនេះ

ខាងក្រោមនេះជាកត្តា ៥យ៉ាងដែលអ្នកគួរតែជៀសវាង ដើម្បីឲ្យកូនព្រមទាំងខ្លួនអ្នកមានសុខភាពល្អ៖

គ្មានការប្រុងប្រយ័ត្ន
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ស្ត្រីអាចរលូតកូនក្នុងរយៈពេល ១០ថ្ងៃដំបូងនៃការមានផ្ទៃពោះ ហើយសូម្បីតែការរលូតក៏មិនដឹងខ្លួនផង។ ហេតុនេះហើយ ដំណាក់កាលដំបូងនៃការមានផ្ទៃពោះជារឿងសំខាន់ ដែលអ្នកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន។

មានផ្ទៃពោះពេលវ័យចំណាស់
ស្ត្រីដែលមានអាយុ ៣០ឆ្នាំ និងលើសពីនេះគួរមានការប្រុងប្រយ័ត្ន ប្រសិនបើយកបានកូន។ ព្រោះក្នុងដំណាក់ការនេះ ទាំងសុខភាព, ការបញ្ចេញស៊ុត និងសហ្សែនមិនប្រក្រតីដូចនារីវ័យក្មេងឡើយ។

លើសទម្ងន់
បើអ្នកលើកទម្ងន់ច្រើនពេកគួរតែសម្រកខ្លះហើយ ព្រោះការលើសទម្ងន់អាចប៉ះពាល់ដល់ការមានផ្ទៃពោះ ហើយការស្គមខ្លាំងពេកក៏ប៉ះពាល់ដូចគ្នាដែរ។

ទម្លាប់អាក្រក់
ដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងទារកក្នុងផ្ទៃ គួរតែចៀសវាងការជក់បារី និងគ្រឿងស្រវឹង ព្រោះវាអាចបណ្តោលឲ្យរលូតកូនបាន។

ការរួមភេទ
ការរួលភេទក្នុងពេលមានផ្ទៃពោះក៏ជាមូលហេតុមួយដែលអាចបណ្តោលឲ្យរលូតកូនបានដែរ ប្រសិនបើអ្នកមិនចេះប្រើក្បាច់ឲ្យបានត្រឹមត្រូវ៕

ដោយ៖ Senghong

 

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បើមិនចង់រលូតកូនគួរចៀសឲ្យផុតពីកត្តា ៥ យ៉ាងនេះ