ចង់​នោម​ច្រើន​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​

ចង់​នោម​ច្រើន​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​

​វា​គឺជា​រឿង​មួយ​ញឹកញាប់​ទៅ​ហើយ​ដែល​គ្រូពេទ្យ​ត្រូវ​ចេញ​ថ្នាំ​បញ្ចុះ​ទឹកនោម​ឱ្យ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម ហើម និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​តម្រងនោម និង​ថ្លើម ប្រើប្រាស់​។ ថ្នាំ​ប្រភេទ​នេះ​ជំនួយ​ដល់​ការផលិត​ទឹកនោម​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ការបញ្ចេញ​ជាតិ​ទឹក និង​ប្រៃ​កាន់​ច្រើន​ចេញពី​ក្នុង​ខ្លួន​។

​អ្នក​ខ្លះ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។ ថ្វី​បើ​ថ្នាំ​ទាំងនេះ​មិន​បង្ក​ការរំលាយ​កាឡូរី និង​ខ្លាញ់​ពិតប្រាកដ​ក៏​ដោយ ក៏​វា​អាច​ជួយ​ធ្វើឱ្យ​ជាតិ​ទឹក​ដែល​រាងកាយ​មិន​ត្រូវការ​ចេញ​បាន​ដែរ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រើ​ថ្នាំ​ពិតជា​មិន​មាន​ផល​ល្អ​នោះ​ទេ​បើសិនជា​មិនមាន​ជំងឺ​ផង​នោះ ប៉ុន្តែ​បើសិនជា​អ្នក​នៅ​តែ​ចង់​ប្រើ​វា​ទៀត​នោះ ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព​បង្កើន​ការផលិត​ទឹកនោម​ដូចគ្នា​នឹង​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែរ​។

​ញ៉ាំ​ទឹក​ក្រូចឆ្មា​
​បើសិន​ជា​អ្នក​មាន​បំណង​ចង់​សម្រក​ទម្ងន់ យក​ល្អ​គួរតែ​បន្ថែម​ទឹក​ក្រូចឆ្មា​ក្នុង​ទឹក​ដែល​ញ៉ាំ​រាល់ដង​។ ក្រូចឆ្មា​សម្បូរ​វី​តា​មិន C ដែល​អាច​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។ វា​ក៏​មាន​អង់​ទី​អុកស៊ី​ដង់​សម្រាប់ការ​ពារ​កោសិកា​អ្នក​ដែរ​។ អ្វី​ដែល​ល្អ​បំផុត​ចំពោះ​ទឹក​ក្រូចឆ្មា​នេះ គឺថា​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អាច​បង្កើន​ការ​នោម​ទៀត​។

​ញ៉ាំ​តែ​ខ្ញី​
​ការ​ញ៉ាំ​តែ​ខ្ញី​ដែល​កញ្ជ្រាំ​ក្នុង​ទឹក​ក្តៅ​នឹង​ក្លាយទៅជា​ភេសជ្ជៈ​ដ៏​ល្អ​មួយ​ដែល​អាច​ច្រោះ​ជាតិ​ទឹក​កាន់តែ​ច្រើន​ពី​ក្នុង​រាងកាយ​។ រឿង​ដ៏​ល្អ​មួយ​ទៀត​អំពី​ខ្ញី​នោះ​គឺ វា​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​អស្ចារ្យ​។ ការ​ញ៉ាំ​តែ​ខ្ញី​មួយ​ពែ​ក​គឺ​ល្អ​បំផុត​បើ​សិន​ជា​ក្រពះ​មិន​រំលាយ​អាហារ​ទេនោះ​។

​ស៊ុប​ស្ពៃក្តោប​
​គ្មាន​អ្វី​ដែល​ត្រូវ​ឆ្ងល់​ទេ​ថា ស្ពៃក្តោប​មាន​គុណប្រយោជន៍​ល្អ​ចំពោះ​អ្នក ព្រោះ​តែ​វា​មាន​ជាតិ​សរសៃ វីតាមីន C និង B6​។ បន្លែ​ប្រភេទ​នេះ​នឹង​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​ទៀត​ដោយសារតែ​ជាតិ​ស្ពាន់ធ័រ​។ បើសិន​ជា​អ្នក​ចង់​បណ្តេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​នោះ ចូរ​ធ្វើ​ស៊ុប​ស្ពៃក្តោប​ញ៉ាំ​ទៅ​។ ចូរ​ចាំ​ថា ប្រើ​អំបិល​តែ​បន្តិច​បាន​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។