ស៊ុត​ជា​អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេងៗ​

ស៊ុត​ជា​អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេងៗ​

តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ Pennsylvania School of Nursing បាន​រកឃើញថា ការ​ញ៉ាំ​ស៊ុត​ជា​អាហារ​ពេលព្រឹក​នឹង​ជួយ​ធ្វើឱ្យ​ក្មេងៗ​ឆាប់​ឆ្អែត​ជា​អាហារ​ផ្សេងៗ​ទៀត​នៅពេល       ព្រឹក​។ ពួកគេ​និយាយ​ទៀត​ថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​សម្បូរ​វីតាមីន​ក៏​ជួយ​ក្មេង​ញ៉ាំ​កាឡូរី​កាន់តែ​តិច​នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដែរ ដូច្នេះ​វា​នឹង​កាត់បន្ថយ​ការ​ធាត់​ជ្រុល​លើ​កុមារ​បាន​។

​ការសិក្សា​មួយ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Behaviours ដោយ​ធ្វើ​ការសង្កេត​ទៅឡើ​ក្មេង​អាយុ​ពី ៨ ទៅ​១០​ឆ្នាំ​ចំនួន ៤០​នាក់ ដែល​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ជា​ស៊ុត ឬ​បបរ​ដែល​មាន​កាឡូរី ៣៥០ បន្ទាប់​មក​ឱ្យ​ពួកគេ​លេង​ហ្គេម​ដោយ​ប្រើ​កម្លាំង​រាងកាយ​មុន​ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​។

​ក្មេងៗ​ទាំងអស់​ត្រូវបាន​គេ​សួរថា​តើ​តាំងពី​ព្រឹក​មក​ពួកគេ​ឃ្លាន​ប៉ុណ្ណា ហើយ​ឱ្យ​ឪពុក​ម្តាយ​ពួកគេ​តាមដាន​ចំណីអាហារ​ផ្សេងៗ​ដែល​កូន​បាន​ញ៉ាំ​។
​ក្នុង​ការស្រាវជ្រាវ​បាន​រកឃើញថា ក្មេង​ដែល​ញ៉ាំ​ស៊ុត​ជា​អាហារ​ពេល​ព្រឹក​អាច​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​បន្ថែម​ថាមពល​នៅពេល​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់​ទៀត​បាន ៧០​កា​ឡូរី​។

​ដូច្នេះ​សរុបសេចក្តី​មក ការ​ដែល​ផ្តល់​ជា​ទម្លាប់​ញ៉ាំ​ស៊ុត​ជា​រៀងរាល់​ព្រឹក គឺជា​រឿង​មួយ​ល្អ​សម្រាប់​ក្មេងៗ បើសិន​ជា​អ្នក​មិន​ចង់ឱ្យ​គេ​ធំ​ឡើង​ធាត់​ជ្រុល​នោះទេ​។ ព្រោះ​ការ​ធាត់​ជ្រុល​អាច​បង្ក​ជា​ជំងឺ​ច្រើន​ខ្លាំងណាស់​នៅពេល​អ​នា​គត់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។