វីរុស​ហ្ស៊ី​កាអា​ច​ឆ្លតា​មទឹ​កមាត់ និង​ទឹកនោម​ដែរ​

វីរុស​ហ្ស៊ី​កាអា​ច​ឆ្លតា​មទឹ​កមាត់ និង​ទឹកនោម​ដែរ​

ថ្មីៗ​នេះ ជំងឺ​ស្រដៀង​នឹង​គ្រុនឈាម​មួយ​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​ហ្ស៊ី​កាបាន​ផ្ទុះឡើង​នៅ​តំបន់​ប្រទេស​អាមេរិក ជាពិសេស​អាមេរិក​ខាងត្បូង​តែម្តង​។​។ ហើយ​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​ដែរ គឺ​សត្វ​មូស​តែម្តង​។ មួយ​រយៈពេល​ខ្លី​មក​ទៀត​ក៏​មាន​សេចក្តីរាយការណ៍​ថា ជំងឺ​នេះ​អាច​ឆ្លង​តាមរយៈ​ការ​រួមភេទ​ដែរ​។ យ៉ាងណាមិញ យោង​ទៅ​តាម​សេចក្តី​រាយ​ការ​ថ្មី​មួយទៀត​កាលពី​ថ្ងៃ សៅរ៍​កន្លែង​ទៅ​នេះ​បានឱ្យដឹងថា អ្នកស្រាវជ្រាវ​ជនជាតិ​ប្រេ​ហ្ស៊ីល​បាន​ធ្វើ​ការតាមដាន​វីរុស​មួយ​នេះ​ក្នុង​ទឹក​មាត់ និង​ទឹកនោម​របស់​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា ដែល​មានន័យថា វីរុស​នេះ​មាន​ឥទ្ធិពល​ឆ្លង​ខ្លាំង​តាមរយៈ​ទឹក​សរី​រៈទាំង​ពីរ​នេះ​តែម្តង​។

​សេចក្តីប្រកាស​នេះ​ត្រូវបាន​ធ្វឡើ​ង​កាលពី​ថ្ងៃ សុក្រ ដោយ​លោក Paulo Gavel ប្រធាន​វិទ្យសាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ពិភព​លោក​របស់​ប្រទេសប្រេ​ហ្ស៊ីល Oss Crud Foundation (Fisc)​។ គាត់​បាន​និយាយថា យើង​ត្រូវការ​ធ្វើ​តេស្ត​កាន់តែ​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​កាន់តែច្បាស់​អំពី​ទ្រឹស្តី​ដែល​បាន​និយាយ​ខាងលើនេះ​។

​ក្រោយពី​មាន​ការព្រមាន​រួចមក រដ្ឋ​មន្ត្រី​សុខាភិបាល​ប្រទេស​ប្រ​ហ្ស៊ីល​បាន​ធ្វើ​បច្ចុប្បន្ន​ភាពសេ​ចក្តី​ណែនាំ​របស់​ខ្លួន​ដោយ​បន្ថែមថា សូម​ប្រជាជន​ទាំងអស់​មិន​គួរ​ចែករំលែក​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាមួយ​អ្នក​ដទៃ​ឡើយ ដូចជា ច្រាស់​ដុសធ្មេញ និង​កែវ ហើយ​ក៏​ត្រូវ​លាង​សម្អាត​របស់​ទាំងនេះ​ជា​ញឹកញាប់​ផង​។

​ក្រសួង​ក៏​បាន​ដាក់​បម្រាម​ថា ភាព​អាចទៅរួច​នៃ​ការឆ្លង​តាមរយៈ​ទឹក​សី​រី​រៈទាំង​ពីរ​ខាងលើ​នេះ​មិនមែន​មានន័យថា ការខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​នូវ​ការលូតលាស់​មូស​ប្រភេទ Aedes Aegypti ដែល​វា​មិន​ត្រឹមតែ​ឆ្លង​ជំងឺ​បង្កដោយ​វី​រូស​ហ្ស៊ី​ការទេ តែ​ក៏​អាច​ឆ្លង​ជំងឺគ្រុនឈាម​ទាំងពីរ​ប្រភេទ​ទៀត​ដូចជា Chikungunya និង គ្រុនឈាម​ខ្មែរ​យើង​ដែរ ដូច្នេះ​វា​គួរតែ​កាត់បន្ថយ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។