អាថ៌កំបាំង ៩ យ៉ាង ធ្វើឲ្យភរិយាមានក្តីសុខខ្លាំងបំផុត

 

ភាពស្មោះត្រង់, ការគោរព, ការផ្តល់តម្លៃ, ការផ្តល់ស្នាមញញឹម... សុទ្ធតែជាអ្វីដែលភរិយាគ្រប់រូបចង់បានពីស្វាមី ហើយ​ក៏ជាអ្វីដែល​ធ្វើឲ្យភរិយាយ​មានក្តីសុខខ្លាំងបំផុតផងដែរ។ ហេតុនេះហើយ ប្រសិនបើស្វាមីអាចធ្វើរឿង ៩ យ៉ាងនេះបាន ភរិយាយនឹងមានក្តីសុខ ហើយស្រឡាញ់អ្នកកាន់តែខ្លាំងឡើង៖

អាថ៌កំបាំង ៩ យ៉ាង ធ្វើឲ្យភរិយាមានក្តីសុខខ្លាំងបំផុត
១. គាត់តែងតែស្មោះត្រង់នឹងអ្នក

មិនថាការពិតវាអាក្រក់យ៉ាងណាទេ តែគាត់មិនដែលកុហក ឬលាក់បាំងនឹងអ្នកឡើយ។

២. គាត់តែងតែសុំឲ្យអ្នកញញឹម

មិនថាពេលណាជីវិតរបស់អ្នកជួបនឹងភាពតានតឹង គាត់តែងតែនៅជាមួយអ្នក ធ្វើឲ្យអ្នកសើច និងបោះចោលភាពក្រៀមក្រំទាំងអស់។

៣. គាត់គោរពចំពោះជម្រើសរបស់អ្នក

គាត់មិនខ្វល់ថា អ្វីដែលគាត់ចូលចិត្ត គាត់សុខចិត្តលះបង់អ្វីៗទាំងនោះ ដើម្បីចង់ឃើញអ្នកមានក្តីសុខ។ នេះមានន័យថា អាទិភាពរបស់គាត់ជាជម្រើសរបស់អ្នក។

៤. គាត់ផ្តល់កាដូឲ្យអ្នកនូវការសន្យាដ៏មានតម្លៃមួយចំនួន

កាដូរបស់គាត់តែងតែមិនមែនជារបស់អ្វីមានតម្លៃថ្លៃឡើយ។ កាដូដ៏ល្អបំផុតពីគូស្នេហ៏របស់នាងគឺ សន្យារួមរស់ជាមួយគ្នាអស់មួយជីវិត។

៥. គាត់កាន់ដៃរបស់អ្នកក្នុងពេលជួបឧបសគ្គ

បុរសពិតជាបុរសម្នាក់ដែលឈរនៅចំពោះមុខឧបសគ្គដែលគូស្នេហ៏របស់គាត់កំពុងឆ្លងកាត់ និងដោះស្រាយដោយមិនត្អូញត្អែ។

៦. គាត់ធ្វើឲ្យអ្នកដឹងថា អ្នកជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់

គាត់ជាបុរសម្នាក់ដែលតែងតែនៅជាមួយគូស្នេហ៏ តែងតែទទួលបានក្តីស្រឡាញ់កាន់តែច្រើនឡើងៗ។ ហើយជាបុរសម្នាក់​ដែលសារភាព​ស្នេហ៏ និងអារម្មណ៏ចំពោះមនុស្សស្រីម្នាក់ដែលគាត់បានឲ្យតម្លៃខ្លាំង។

៧. គាត់មិនដែលដាក់សម្ពាធលើអ្នក

បុរសម្នាក់ដែលផ្តល់សេរីភាពឲ្យអ្នកធ្វើអ្វីៗតាមចិត្តចង់របស់អ្នក និងឲ្យអ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកស្រឡាញ់ បានន័យថា គេជាបុរស​ម្នាក់​ដែល​ផ្តល់ក្តីគោរពចំពោះអ្នកដោយគ្មានលក្ខខណ្ឌ។

៨. គាត់បារម្ភពីអ្នកដូចជាឪពុកម្តាយរបស់អ្នកបារម្ភពីអ្នកដែរ

មិនមែនមនុស្សស្រីគ្រប់រូបសុទ្ធតែមានសំណាងបានបុរសម្នាក់ដែលចេះបារម្ភ និងមើលថែនាងដូចជាឪពុកម្តាយរបស់នាងដែរនោះឡើយ។ ហើយប្រសិនបើអ្នកជួបនឹងបុរសបែបនេះមែន សូមកុំឲ្យគេរបូតពីដៃអ្នកឲ្យសោះ។

៩. គាត់ជាបុរសដែលមានទំនួលខុសត្រូវបំផុត
អ្នកពិតជាសំណាងប្រសិនបើអ្នកមានបុរសម្នាក់ដែលស្គាល់ពីទំនួលខុសត្រូវរបស់គាត់បានល្អ និងតែងតែធ្វើឲ្យ​អ្នកមានមោទនភាព​ចំពោះ​ទង្វើ​របស់គាត់៕

ដោយ៖ ដារ៉ា

ប្រពភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាថ៌កំបាំង ៩ យ៉ាង ធ្វើឲ្យភរិយាមានក្តីសុខខ្លាំងបំផុត