ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​សៀម​រាប​ ៖​ ការិ​យាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីម៉ែ​យ៉ែ​ម​ម្នាក់​ និង​រំដោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​​៤​នាក់​ យក​ទៅ​ស្នងការ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​​ច្បាប់ ខណៈ​ពួក​គេ​​កំពុង​ធ្វើ​សកម្មភាព​​ទាក់ទាញ​ភ្ញៀវ​បរទេស ដើម្បី​យក​​ទៅ​ដេក​ជាមួយ​ ។

ហេតុការណ៍​​​​នេះ​​ធ្វើ​ឡើង​កាលពី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ​នៅ​ផាប់​ស្ត្រី​ត ​ក្នុងភូមិ​មណ្ឌល​១ ។ លោកស្រី​វរ​សេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ឱ្យ​ដឹង​ថា​ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​​​បង្ក្រាប ​និង​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​៥​នាក់ ​ដែល​ស្ត្រី​ទាំងនេះ​​ តែងតែ​មក​ទំនាក់ទំ​នង​ជាមួយ​ភ្ញៀវ ​ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​ ដើម្បី​យក​ទៅ​​​រួម​ភេទ​ក្នុង​ថ្នូរ​​ជា​ទឹកប្រាក់​ ហើយ​ការ​ធ្វើ​ទ​ង្វើ​រ​របស់​ស្ត្រី​ទាំង​នេះ ​ធ្វើ​ឱ្យខូចសណ្ដាប់ធ្នាប់​ក៏​ដូច​ជាប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ និង​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​ជា​ស្ត្រី​ខែ្ម​រ​​ ​។