សម្រេចឃុំខ្លួន បណ្តោះអាសន្ន មនុស្សពីរនាក់ ពាក់ព័ន្ធនឹង ករណីគ្រឿញៀន

កំពង់ចាម៖ ចៅក្រមសើុបសួរ នៃសាលាដំបូង ខេត្តកំពង់ចាមលោក នៅ យ៉ារ័ត្ន ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះសម្រេចឃុំខ្លួន ជនសង្យ័យពីរនាក់ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីធ្វើឱ្យខូចខាតដោយចេតនា ។

គួររំលឹកថា នីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង១៥៖ ២០នាទីនៅចំណុចភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ កម្លាំងជំនាញនគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមេសរជ្រៃ បានធ្វើរដ្ឋបាលចំហ និងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងប្រតិបត្តិការនេះ បានឃើញជនស្ស័យ០២នាក់ ជិះម៉ូតូមកដល់ ភ្លាមនោះសមត្ថកិច្ច បានឃាត់អោយឈប់ ដើម្បីធ្វើការសាកសួរ ប៉ុន្តែជនសង្ស័យទាំងពីរ មិនព្រមឈប់ ហើយថែមទាំងជិះម៉ូតូបុកម៉ូតូរបស់កម្លាំងនគរបាល បណ្តាលអោយខូចម៉ូតូ១គ្រឿងរបស់ (នគរបាល) ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមុខសញ្ញា ទាំង២នាក់នោះ ហើយឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅ ក្រាមពណ៌សចំនួន០១កញ្ចប់តូច។

មន្ត្រីនគរបាលបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ២៧ឆ្នាំ ជាខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី២.ឈ្មោះ លី ហាន់ដាហ្វី ភេទប្រុសអាយុ ២៨ឆ្នាំ ជាខ្មែរ-ឥស្លាម ដូចគ្នាមានមុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមបញ្ញាត្តិច្បាប់មាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសធ្វើឱ្យខូចខាតដោយចេតនា មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ៕

សម្រេចឃុំខ្លួន បណ្តោះអាសន្ន មនុស្សពីរនាក់ ពាក់ព័ន្ធនឹង ករណីគ្រឿញៀន

សម្រេចឃុំខ្លួន បណ្តោះអាសន្ន មនុស្សពីរនាក់ ពាក់ព័ន្ធនឹង ករណីគ្រឿញៀន

សម្រេចឃុំខ្លួន បណ្តោះអាសន្ន មនុស្សពីរនាក់ ពាក់ព័ន្ធនឹង ករណីគ្រឿញៀន