​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​​​សេចក្តីរាយ​ការណ៍​ ពី​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​​ បាន​ឱ្យ​ដឹង​​ថា ​​​​យុវសិស្ស​២នាក់ ក្នុង​ចំណោម​៣នាក់​ ​ត្រូវ​​​​ជន​ដៃ​ដល់ ​២នាក់ ​ជិះ​ម៉ូតូ​១គ្រឿង​ ​​​ដក​​ដាវ​សាមូរ៉ៃ​ កាប់​​ប្រហារ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​​​ បង្ក​ការ​ភ្ញាក់​ផ្អើល​​ និង​ធ្វើ​ឱ្យ​អ្នក​ដំណើរ​​ តាម​ដង​ផ្លូវ​​ ញាក់​សាច់​គ្រប់​ៗគ្នា​ កាលពី​វេលា​ ម៉ោង​៣​​រសៀល​ ថ្ងៃ​ទី​១២ កុម្ភៈ ​​នៅ​ផ្លូវ​មាត់ទន្លេ ខាង​ក្រោយ​ផ្សារ​អុីអន ​​ស្ថិត​ក្នុង​​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

ប្រភព​ព័ត៌មាន​បាន​​​បន្ត​ថា ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​​យុវសិស្ស​​​៣នាក់​​ ​​ជិះ​ម៉ូតូ​​ម៉ាក​ឡែត ​ពណ៌​ស មួយ​គ្រឿង​ ​ចេញ​ពី​​មជ្ឈមណ្ឌល​កម្សាន្ត​ កោះពេជ្រ​​​ លុះ​មក​​ដល់ ​កន្លែង​កើត​ហេតុ​ ក៏​ឈប់​​ម៉ូតូ​ ទិញ​ទឹក​​បរិសុទ្ធ​​​ផឹក ​ស្រាប់​តែ​​លេច​មុខ​​​​​ ជន​​ដៃ​ដល់​២នាក់ ប្រដាប់​ដោយ​​ ដាវ​សា​មូរ៉ៃ​​ ជិះ​ម៉ូតូ​ម៉ាក ​​MSX មួយ​គ្រឿង ​​​​​មក​ដល់​​​​ ឈប់​ម៉ូតូ​​​​ ដក​ដាវ​ស្ទុះ​ទៅ​ដេញ​កាប់​​​ប្រហារ​ ជន​រងគ្រោះ ​​​ទាំង​៣នាក់ ​បណ្តាល​ឱ្យ​​ រង​​​​របួស​​​ធ្ងន់​​​២នាក់ ​​ឯម្នាក់​ទៀត ​រត់​​​​រក​កន្លែង​សុវត្ថិភាព​ទាន់ មិន​បណ្តាល​ឱ្យ​ រង​របួស ​នោះទេ​ ។ ​ក្រោយ​ធ្វើ​សកម្ម​រួច​ ​​ក្រុម​ជន​ដៃ​​ដល់​​ បាន​​​ឡើង​ជិះ​ម៉ូតូ​​​ រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​​ពេល​កើតហេតុ ​យុ​វ​សិស្ស​​ដែល​រង​របួស​​ ទាំង​​២នាក់​ ​ត្រូវ​បាន​រថយន្ត​សាមុយ​​​​​ បញ្ជូន​ទៅ​​​ស​ង្គ្រោះ ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត​​៕​

​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​
​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​
​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​
​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​
​យុវសិស្ស​២នាក់​​​​​ របួស​ធ្ងន់ ​​ត្រូវ​គេ​​​ដឹក​ ទៅ​​សង្គ្រោះ​ នៅ​មន្ទីរ​​ពេទ្យ​ បន្ទាប់​​​​​​​ពី​ក្មេង​ស្ទាវ​ យក​ដាវ​​​​ដេញ​កាប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត