រថយន្តដឹកដី​ បុកម៉ូតូពីក្រោយ​ ធ្លាក់ស្រ្តីម្នាក់ កិនខ្ទេចក្បាល (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន​កោះសន្តិភាព បានឲ្យដឹង ជំហានដំបូងមកថា​ ស្រ្តីម្នាក់ មិនទាន់ស្គាល់​អត្តសញ្ញាណ បានស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ ដោយសារ រថយន្តដឹក​ដី បើកបុកពីក្រោយ និងកិន ​។

ឧបទ្ទវហេតុនេះ ​បានកើតឡើង នៅវេលាម៉ោង ជាង​៣រសៀល ថ្ងៃទី១២ កុម្ភៈ ​២០១៦ នៅក្នុងភូមិជាងទង សង្កាត់​ក្រំាងធ្នង់ ​ខណ្ឌពោធិសែនជ័យ ។ 

សេចក្តីរាយការណ៍ បានបន្តថា​ មុនពេលកើតហេតុ ​ជនរងគ្រោះ និងបុរសជាអ្នកឌុប​ បានជិះម៉ូតូម៉ាក​ C125 ស៊េរីឆ្នាំ ២០១៣ ​ពាក់ស្លាកលេខ កំពង់ឆ្នាំង​ 1 ​C 8252 លុះមក​ដល់ ចំណុចកើតហេតុ​ ស្រាប់តែមាន រថយន្តដឹកដី មួយគ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ​ កំពង់ចាម 3A ០២០០ ​បើកក្នុងទិសដៅ ស្របគ្នា​ ពីលិចទៅកើត បុកម៉ូតូ​ពីក្រោយ បណ្តាលឲ្យ ស្រ្តីអង្គុយ​ខាងក្រោយ ធ្លាក់ពីលើម៉ូតូ​ និងកិន ខ្ទេចក្បាល ស្លាប់ភ្លាមៗ ​ចំណែកអ្នកបើកបរ មិនទាន់ស្គាល់​អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ និង កំពុងសាកសួរ​ នៅអធិការដ្ឋាន​នគរបាល ខណ្ឌសែនសុខ​ រង់ចំាកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

រថយន្តដឹកដី​ បុកម៉ូតូពីក្រោយ​ ធ្លាក់ស្រ្តីម្នាក់ កិនខ្ទេចក្បាល (មានវីដេអូ)
រថយន្តដឹកដី​ បុកម៉ូតូពីក្រោយ​ ធ្លាក់ស្រ្តីម្នាក់ កិនខ្ទេចក្បាល (មានវីដេអូ)
រថយន្តដឹកដី​ បុកម៉ូតូពីក្រោយ​ ធ្លាក់ស្រ្តីម្នាក់ កិនខ្ទេចក្បាល (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត