លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ធ្វើអត្តឃាត តែមិនបានសម្រេច

Doliprane TVC

​ភ្នំពេញ : បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារតែ​លោតទឹក​បំណង​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី ដោយ​មិនដឹង​មូល ប៉ុន្តែ​ត្រូវ​អ្នកនេសាទ​ជួយសង្គ្រោះ​ទាន់ពេលវេលា រួច​ដឹក​យកទៅ​ស​ង្គ្រ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ នឹង ១០ នា ទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​

លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ធ្វើអត្តឃាត តែមិនបានសម្រេច

​ប្រភព​ពត៍​មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ គេ បានឃើញ​បុរស​ខាងលើ​ដើរ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ដោយ​ដើរ​បណ្តើ​រយំ​បណ្តើរ ។ មួយសន្ទុះ​ក្រោយមក​ក៏បាន​លោត​ចូល​ទឹក​សម្លាប់ខ្លួន​តែម្តង ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ក៏បាន​រត់​ទៅប្រាប់​សមត្ថ​កិច្ច​ដែល​ប្រចាំការ​លើ​ស្ពាន ហើយ​បុរស​សម្លាប់ខ្លួន​មិនបាន​សម្រេច​នោះទេ គ្រាន់តែ​រងរបួស​ធ្ងន់ ដោយ​ត្រូវបាន​អ្នកនេសាទ​ជួយ​ស្រង់​មកលើ​គោក ។​

លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ធ្វើអត្តឃាត តែមិនបានសម្រេច

​ក្រោយមក​សមត្ថកិច្ច​បា​ន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ ហើយក៏​បាននាំគ្នា​សែង​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕
​សុខា​