ជាង​ផ្សា​របស់​ក្រុមហ៊ុន ភី​ធី​ធី ផ្សា​កាត់​ខ្ចៅ​ចេញពី​ស៊ី​ទែ​ប្រេងសាំង ផ្ទុះ​កក្រើក របួសធ្ងន់ ៤ នាក់​

Doliprane TVC

ភ្នំពេញ​៖ ជាង​ផ្សា​ដែក​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ភី​ធី​ធី ត្រូវបាន​មេការ​ក្រុមហ៊ុន​ប្រើ​ឲ្យ​ផ្សា​កាត់​ខ្ចៅ​ស៊ីទែន​ប្រេងសាំង​ចំណុះ ៣៦ ០០០ លីត្រ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​លីត្រ​) ហើយ​ទំនង​ផ្សា​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​ស៊ីទែន​នោះ​ផ្ទុះឡើង​យ៉ាង​កក្រើក ដូច​គ្រាប់ផ្លោង ខ្ទាត​បំណែក​ទៅ​ត្រូវ​ដំបូល​ប៉ើង​អស់​ទំហំ​ជាង ១០ ម៉ែត្រ ៤ ជ្រុង មិនតែប៉ុណ្ណោះ​បំណែក​ទាំងនោះ បាន​ខ្ទាត​ជាច្រើន​ដុំ ហោះ​ផ្លោង​ចេញ​ក្រៅពី​កន្លែងកើតហេតុ​ចម្ងាយ​ប្រមាណ​ជាង ២០០ ម៉ែត្រ​ថែមទៀត​ផង ប៉ុន្តែ​សំណាងល្អ មិនបាន​បណ្ដាល​ឲ្យ ត្រូវ​មនុ​ស្សណា​ម្នាក់​នោះឡើយ ។

ជាង​ផ្សា​របស់​ក្រុមហ៊ុន ភី​ធី​ធី ផ្សា​កាត់​ខ្ចៅ​ចេញពី​ស៊ី​ទែ​ប្រេងសាំង ផ្ទុះ​កក្រើក របួសធ្ងន់ ៤ នាក់​

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៣ និង ៥០ នាទី​រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុង​ទីតាំង​យានដ្ឋាន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ភី​ធី​ធី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ខាងកើត​សាលាក្ដី​ខ្មែរក្រហម ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ស៊ីទែន​ប្រេង​ដែល​ផ្ទុះ​នោះ​ចំណុះ ៣៦ ០០០ លីត្រ​ស្ថិតនៅលើ​កន្ទុយ​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1269 និង សណ្ដោង​ដោយ រថយន្ត​ម៉ាក ហ៊ី​ណូ ព​ណ៍ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0543 ។

ដោយឡែក​ជាង​ផ្សា​ដែក ទាំង ៣ នាក់​នោះ​មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះឡើយ ដែល​ពួកគេ គឺជា​ជាង​ផ្សា​ជួសជុល​រថយន្ត ប្រចាំ​ក្រុមហ៊ុន​នេះ​តែម្ដង ។ នៅ​មុនពេល​កើតហេតុ ពួកគេ​ត្រូវបាន​មេការ ប្រើ​ឲ្យ​ផ្សា​ស៊ីទែន​នៅលើ​រថយន្ត​នោះ និង កាត​ខ្ចៅ​ចេញ ហើយ​នៅក្នុង​ខណៈពេល កំពុង​ផ្សា​ទំនង​ខុស​បច្ចេកទេស ស្រាប់តែ​ផ្ទុះឡើង​លាន់​ដូច​គ្រាប់ផ្លោង កក្រើក​មេឃ បណ្ដាល​ឲ្យ​ជាង​ផ្សា​ទាំង ៣ នាក់​នោះ រងរបួស​ធ្ងន់ធ្ងរ​ដេក​ដួល​នៅលើ​ដី ។

ស៊ីទែន​នោះ បាន​បែក​រយះ​ជា​ចំរៀកៗ ខ្ទាត​កម្ទេច​តូចធំ ទៅ​ត្រូវ​ដំបូល​រោង បណ្ដាល​ឲ្យ​ធ្លុះធ្លាយ ទំហំ​ជាង ១០ ម៉ែត្រ ៤ ជ្រុង មិនតែប៉ុណ្ណោះ បំណែក​បាន​ខ្ទ​ត​ហោះ​ចេញ​ក្រៅ​បរិវេណ​យានដ្ឋាន​នោះ​ចម្ងាយ​ប្រមាណ​ជាង ២០០ ម៉ែត្រ​ពី​កន្លែងកើតហេតុ​ថែម​ទៀតផង ប៉ុន្តែ​ជា​សំណាងល្អ មិនបាន​បណ្ដាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​នៅ​ខាងក្រៅ ទទួលរង​គ្រោះ​ថែមទៀត​នោះឡើយ ។

ជាង​ផ្សា​របស់​ក្រុមហ៊ុន ភី​ធី​ធី ផ្សា​កាត់​ខ្ចៅ​ចេញពី​ស៊ី​ទែ​ប្រេងសាំង ផ្ទុះ​កក្រើក របួសធ្ងន់ ៤ នាក់​

ប្រភព​ដដែល​បាន​បន្តថា​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ពេលនោះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង លុះ​ពេល​សមត្ថកិច្ច​ប៉ូលិស ចុះ​ទៅដល់​ភ្លាមៗ ខាង​ក្រុមហ៊ុន មិនបាន​អនុញ្ញាត​ឲ្យ​ចូលទៅ​ពិនិត្យ​នោះឡើយ រហូត​រយៈពេល ១ ម៉ោង​ក្រោយមក​ទើប​ឲ្យ​ចូលទៅ ។

ដោយឡែក​អ្នកជំនាញ បាន​និយាយថា​គ្រប់​ស៊ីទែន​ទាំងអស់ មិន​ថា​តូច ឬ ធំ​នោះទេ ឲ្យ​តែ​ផ្សា​វា​តែងតែ​ផ្ទុះ បែប​នឹង​ហើយ ព្រោះ​វា មាន​គម្រប​បិទ​ជិត ហើយ​នៅពេល​ផ្សា​មាន​ខ្យល់​បុក​ចូល​ច្រើន​សន្ធឹកសន្ធាប់ ពេញ​លើស​ចំណុះ បណ្ដាល​ឲ្យ​វា​ផ្ទុះឡើង​បែប​នឹង​តែម្ដង ។ នេះ​មិនមែនជា​លើក​ទី ១ នោះទេ​កន្លងមក​ផ្ទុះ​ច្រើន មកហើយ​នៅ​កន្លែង​ផ្សេង​ក៏​ផ្ទុះ​ដូចគ្នា​ដែរ ដូច្នេះហើយ​ទើប​ការ​ផ្សា​ស៊ីទែន ទាមទារ​រក​អ្នកជំនាញ បច្ចេកទេស​ឲ្យ​បានច្បាស់លាស់​យកមកប្រើ ទើប​គ្មាន​គ្រោះថ្នាក់​កើតឡើង​បាន ៕ ពោធិ៍​សែន​ជ័យ​