ក្រុមចោរប្លន់ នៅ​ស្រុក​ស្នួល បាញ់​របួស នគរបាល​២​នាក់ ខណៈ​នគរបាល កំពុង​ដេញ​បង្ក្រាប

ក្រចេះ: ក្រុមចោរ​មួយក្រុម បាន​ចូលទៅ​ប្លន់ផ្ទះ​ប្រជាពលរដ្ឋ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ទៅជួយ​អន្តរាគមន៍ ត្រូវ​ក្រុមចោរ​បាញ់​សំដៅ​មកលើ​រថយន្តកម្លាំង​សមត្ថកិច្ច​មុនប្រមាណ​ជា​៤​ទៅ​៥​គ្រាប់ បណ្តាលអោយ​មន្ត្រីនគរបាល​២​នាក់ ម្នាក់​ត្រូវ​ជើង​និងម្នាក់ទៀត​​ត្រូវ​ដៃ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើងកាលពី​វេលា​ម៉ោង ប្រមាណ​ជាង​៨​យប់ ថ្ងៃទី​១២ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​តា​ញៀន ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​បើតាម​អាជ្ញាធរ បានអោយដឹងថា ខណ​:​នេះ ទាំង​នគ​បាល និង​អាវុធហត្ថ កំពុងដេញ តាម​ប្រ​មាញ់​ក្រុមចោរដែល​កំពុង​រត់គេចខ្លួន​។​

​បើតាម​អ្នកភូមិ​អូរ​តា​ញៀន បានអោយដឹងថា ក្រុមចោរ​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ បន្ទាប់ពី​ឮថាទើបនឹង​លក់​ដំឡូង​បាន​។​ក្រោយ​ទទួល​​ដំណឹង​ថា​មានសកម្មភាព​ប្លន់ កម្លាំង​នគរបាល​ស្រុក បាន​បើករថយន្ត​ទៅ​ជួយ​អន្តរាគមន៍ ស្រាប់តែ​ក្រុមចោរ បាន​បាញ់​សំដៅ​មកលើ​​រថយន្តរបស់​កម្លាំង​នគរបាល បណ្តាល​ឲ្យ​របួស​២​នាក់​។​

​អ្នកភូមិ​បន្តទៀតថា ក្រោយ​ការបាញ់ប្រហារ ក្រុមចោរ​បាន​រត់គេច​ខ្លួន ហើយ​កម្លាំងសមត្ថកិច្ចជាច្រើន​នាក់ កំពុង​ដេញតាម ​ដោយ​មិន​ទាន់​ដឹងថា ក្រុមចោរ​មាន​គ្នាប៉ុន្មាន​នាក់​នោះទេ ។មន្ត្រីនគរបាល​បាន​សន្និដ្ឋានថា គ្រាប់កាំភ្លើង​ដែល​បាញ់ ហើយបៀម​ជាប់​នឹង​មន្ត្រី​នគរ​​បាល​នោះ ជា​ប្រភេទ​កាំភ្លើងខ្លី ៕R