រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ម្ដុំ​បុរី​ញូ​វ​ថោ​ន​

ភ្នំពេញ:
​ភ្នំពេញ ៖ មនុស្ស​ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើងដោយ​រថយន្ត ធុន​ធំ​ដឹកទំនិញ​១​គ្រឿង ទៅបុក​គូថ​​រថយន្ត​ដឹកទំនិញ ក្នុង​ក្រុមជាមួយគ្នា​ពីក្រោយ ពេញទំហឹង​កាល​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ម្ដុំ​បុរី​ញូវ​ថោ​ន សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ​សែន​ជ័យ​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលមកពី​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​អីវ៉ាន់ ចំណុះ​២​តោនកន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C4410 បើកបរ​ដោយ​បុរស​ម្នាក់រួមជាមួយព្រូ​ពីរ​នាក់ ទៅបុក​ចំ​ពីក្រោយ​រថយន្ត ហ៊ីយ៉ាន់ដាយ​ដឹក​អីវ៉ាន់​ពណ៌សលាយ​ខៀវ ចំណុះ​ពីរ​តោន​កន្លះ ដូចគ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6079  ស្ថិតក្នុង​ក្រុម​តែមួយ​ថែមទៀត ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានបញ្ជាក់​បន្ថែមថា មូលហេតុ​ដែលមាន​គ្រោះថ្នាក់កើតឡើង​គឺ រថយន្ដ​ទាំង​២​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដែលមាន​ទិសដៅស្របគ្នា ពី​លិចទៅ​កើត ហើយ​រថយន្ដ​ដែល​បើក​ខាងមុខ​ពាក់​ស្លាក​លេខភ្នំពេញ 3C-6079  បាន​ជាន់​ហ្វ្រាំង​ទប់ ចៀស​រថយន្ដ​ហាយ​ឡែ​ន​ឌ័​រ ដែល​វ៉ា​ខ្លួនដែល​ល្បឿន​កំពុងតែ​លឿន​ផង​នោះ ក៏​បណ្ដាលអោយ រថយន្ត​ក្រុម​របស់ខ្លួន​ដែលបើកបរ​ខាង​ក្រោយ បុក​ពេញទំហឹង​តែម្ដង ។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​គាស់​យក​ជនរងគ្រោះចេញមកក្រៅ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​​រថយន្ត​ទាំង​២ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក រាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​​នាពេល​ក្រោយ​៕R

រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ម្ដុំ​បុរី​ញូ​វ​ថោ​ន​

រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ម្ដុំ​បុរី​ញូ​វ​ថោ​ន​

រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ម្ដុំ​បុរី​ញូ​វ​ថោ​ន​