គ្រឿងផ្សំ ៣ មុខ ជួយឲ្យសក់លែងជ្រុះ ហើយដុះឡើងវិញយ៉ាងឆាប់រហ័ស

បច្ចុប្បន្ននេះបញ្ហាសក់ជ្រុះកំពុងតែប្រឈមយ៉ាងខ្លាំងទាំងបុរសទាំងស្ត្រី ហើយអ្នកខ្លះមានវ័យមិនទាន់ដល់ ៣០ឆ្នាំផងជ្រុះសក់ស្ទើរតែអស់ពីក្បាលទៅហើយ។ ហេតុនេះ ទើបម្នាក់ៗខំរកវិធីគ្រប់យ៉ាង ព្រមទាំងទិញផលិតផលនៅលើទីផ្សារមកប្រើប្រាស់ តែហាក់ដូចជាគ្មានប្រសិទ្ធិភាពសោះ។
 
គ្រឿងផ្សំ ៣ មុខ ជួយឲ្យសក់លែងជ្រុះ ហើយដុះឡើងវិញយ៉ាងឆាប់រហ័ស
ទោះជាយ៉ាងណាក៏ដោយ អ្នកងាកមកប្រើប្រាស់រូបមន្តធម្មជាតិនេះវិញ វាមិនត្រឹមតែមានប្រសិទ្ធិភាពជួយឲ្យសក់ឆាប់ដុះលឿនប៉ុណ្ណោះទេ ថែមទាំងមិនប៉ះពាល់ដល់សុខភាពថែមទៀត។
គ្រឿងផ្សំដែលត្រូវការ៖
- ប្រេងល្ហុង ២ស្លាបព្រាបាយ
- ស៊ុតលឿង ១គ្រាប់
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
ការអនុវត្ត៖
- បន្ទាប់ពីលាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យបានសបល្អហើយ សូមយកទៅលាបនៅលើស្បែកក្បាលឲ្យពេញរទាំងចុង និងឬសសក់ ដោយម៉ាស្សាថ្នមៗ។
- បន្ទាប់មកយកថង់ (ថង់សម្រាប់គ្រប់សក់ពេលងូតទឹក) មកគ្រប់ឲ្យជិត ទុកចោល ៣ម៉ោង ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
- អនុវត្តធ្វើបែបនេះ ២ ដងក្នុងមួយសប្តាហ៍ ឲ្យបានរយៈពេល ២ខែ អ្នកនឹងឃើញលទ្ធផល។
 
ប្រេងល្ហុង ជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់ព្យាបាលការជ្រុះសក់ ព្រោះវាអាចកម្ចាត់បាក់តេរីផ្សិត, ប្រឆាំងនឹងការកកើតអង្គែ និងការឆ្លងមេរោគ។ អាស៊ីត ricinoleic នៅក្នុងប្រេងល្ហុង អាចរំញោចដល់លំហូរឈាមទៅកាន់ស្បែកក្បាល ដូច្នេះវាអាចលើកកម្ពស់ដល់ការដុះលូតលាស់នៃសក់ ធ្វើឲ្យសក់មានសុខភាពល្អឡើងវិញ។ បើយោងតាមការស្រាវជ្រា ប្រេងល្ហុង អាចជំរុញដល់ការលូតលាស់នៃសក់រហូតដល់ ៣ ទៅ ៥ ដង។
លើសពីនេះទៅទៀតស៊ុតលឿង សម្បូរទៅដោយអាស៊ីតអាមីណូ និងប្រូតេអ៊ីន ទាំងពីរនេះជាងជួយជំរុញឲ្យសក់ដុះលឿនបំផុត និងមានសុភាពល្អ។ 
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងទឹកឃ្មុំ អាចជួយប្រឆាំងនឹងមេរោគផ្សិត ព្រមទាំងការពារមិនឲ្យជ្រុះសក់។ បូករួមទាំងក្រមួន ដែលធ្វើឲ្យស្បែកក្បាលត្រជាក់ល្អ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿងផ្សំ ៣ មុខ ជួយឲ្យសក់លែងជ្រុះ ហើយដុះឡើងវិញយ៉ាងឆាប់រហ័ស