បង្ការ​ទុក​ជា​មុន​ជាមួយវិធី​នេះ ដើម្បី​ចៀស​វាង បញ្ហា​ប្តូរ​ថ្ងៃ​ខែ​ទៅ ធ្វើ​អោយ​ខូច iPhone!

បញ្ហាដែលបណ្តាលមកពី ការប្តូរ​កាល​បរិច្ឆេទ លើ​ឧបករណ៍​របស់​ក្រុម​ហ៊ុន Apple (iPhone/iPad/iPod Touch) រួចធ្វើ​អោយ​ខូច​នោះ ឥឡូវ​នេះ កំពុង​ធ្វើ​អោយ អ្នក​ប្រើ​ប្រាស់ ជាច្រើន កំពុងតែ ព្រួយបារម្ភ កាន់​តែ​ខ្លាំង​ហើយ ដោយគ្រាន់តែ ធ្វើការប្តូរកាលបរិច្ឆេទ ទៅជាថ្ងៃទី 01 ខែមករា ឆ្នាំ 1970 រួច ស្មាតហ្វូន របស់​អ្នក នឹងគាំងត្រឹម Logo Apple តែម្តង។

បង្ការ​ទុក​ជា​មុន​ជាមួយវិធី​នេះ ដើម្បី​ចៀស​វាង បញ្ហា​ប្តូរ​ថ្ងៃ​ខែ​ទៅ ធ្វើ​អោយ​ខូច iPhone!

យ៉ាងណាមិញ គេនៅមិនទាន់ មានដំណោះស្រាយ នៅឡើយទេ ខណៈដែលមតិខ្លះ ថាអាច Restore បាន និងមតិខ្លះទៀត ថាមិនអាច ហើយចំពោះ ក្រុមហ៊ន Apple ក៏នៅមិនទាន់ មានដំណោះស្រាយ នៅ​ឡើយ​ដែរ។

នៅក្នុងពេលនេះ អ្វីដែលអ្នក អាច​ចៀសវាងបាននោះ គឺមិនត្រូវ ធ្វើការប្តូរថ្ងៃកាលបរិច្ឆេទ ទៅថ្ងៃខែ ដូច​ខាង​លើ​ឡើយ (នេះសម្រាប់ទូរស័ព្ទដែលមិនទាន់បាន Jailbreak រួច)។ ដោយឡែក សម្រាប់ទូរស័ព្ទ ដែល​បាន Jailbreak ហើយនោះ ត្រូវតម្លើង Tweak នេះសិន រួចបញ្ហា ទាំងនោះ នឹងមិនអាច ធ្វើអោយ ទូរស័ព្ទ របស់អ្នក ខូចបានឡើយ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

គួរបញ្ជាក់ថា Tweak នេះមានឈ្មោះថា BrickingDate ដែលអ្នកអាច ធ្វើការទាញយក វាដោយ Free បាន ដោយគ្រាន់តែ បន្ថែម Source មួយជាមុនសិន (repo.ziph0n.com)។

បង្ការ​ទុក​ជា​មុន​ជាមួយវិធី​នេះ ដើម្បី​ចៀស​វាង បញ្ហា​ប្តូរ​ថ្ងៃ​ខែ​ទៅ ធ្វើ​អោយ​ខូច iPhone!

សរុបមក សម្រាប់អ្នក ដែលមិនទាន់ Jailbreak គួរតែចៀសវាង ពីការប្តូរថ្ងៃខែ ដូចទៅនឹង កាលបរិច្ឆេទ ខាងលើ ម្យ៉ាងទៀត គួរតែប្រយ័ត្នបន្តិច កុំអោយក្មេង ប៉ះអោយសោះ ខ្លាចពួកគេចុចច្រលំ ទៅប្តូរ​ថ្ងៃ​ខែ​នោះ។ “ការពារប្រសើរ ជាងព្យាបាល”!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បង្ការ​ទុក​ជា​មុន​ជាមួយវិធី​នេះ ដើម្បី​ចៀស​វាង បញ្ហា​ប្តូរ​ថ្ងៃ​ខែ​ទៅ ធ្វើ​អោយ​ខូច iPhone!

  • ដោយ: Mai
  • 9:46 AM, 13 February
  • ប្រភព: Redmondpie
  • Tag: ចំណេះដឹងទូទៅ