លោក ញឹក ប៊ុនឆៃ ចុះជួបសកម្មជន លើកដំបូង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រោយផ្តាច់ខ្លួនពីគណបក្សហ៊្វុន ស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មី ដាច់ដោយឡែកមក លោក ញឹក  ប៊ុនឆៃ បានចុះជួបសំណេះសំណាល ជាមួយសមា ជិកសមាជិកា បក្សប្រមាណ២០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះស្ថិតនៅភូមិ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ការចុះជួបជាមួយសកម្មជន របស់លោក ញឹក ប៊ុនឆៃ នេះគឺជាលើកដំបូងដែល គណបក្សខ្មែររួបរួមជាតិ បានគ្រោងនឹងធ្វើសមាជនៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខនេះ។ លោក ញឹកប៊ុនឆៃ អតីតអនុប្រធានទី២ គណបន្សហ៊្វិន ស៊ិនប៉ិច កន្លងមកនេះបាន ដាក់សំណើរទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្ស នយោបាយឈ្មោះ គណបក្សខ្មែររួបរួមជាតិ  ដោយយកនិមិត្តសញ្ញាបក្ស រូបវិមានឯករាជ្យ ។ សំណើរនេះ ត្រូវបានក្រសួងមហាផ្ទៃទទួលយក ប៉ុន្តែមិនឲ្យយករូបសញ្ញា វិមានឯករាជ្យ នោះទេ  ។

ក្រោយពីក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យយករូបសញ្ញា វិមានឯករាជ្យមកគណបក្សខ្មែររូបរួមជាតិ បានសម្រេចប្តូររូបរបស់ខ្លួនភ្លាម និងបានដាក់បាវចនា ឯករាជ្យ  សន្តិភាព យុត្តិធម៌ ។

គួរបញ្ជាក់ថានាពេលកន្លងមក លោក ញឹក ប៊ុនឆៃ បានលើកឡើងពីមូលហេតុ ដែលលោកនិងសមាជិកបក្ស ហ៊្វុនស៊ិនប៉ិច សម្រេច ចេញទៅបង្កើតបក្សនោះ មកពីនៅក្នុងបក្សប្រកាន់ បក្ខពួកនិយម  ។ ជាងនេះប្រធានគណបក្ស គឺសម្តេសក្រុមព្រះធ្វើអ្វីមួយមិនដែល ធ្វើការពិភាក្សាជាមួយសមាជិក  ឬអនុប្រធាននោះទេ  ដោយព្រះអង្គសម្តេចតែជាមួយអ្នកដែលស្និទ និងព្រះអង្គ។

លោក ញឹក ប៊ុនឆៃក៏បានលើកឡើងថាសម្តេចក្រុមព្រះ ទោះបីជាបង្កើតគណបក្ស រាជានិយម ដែលជាកេរ្តិ៍ដំណែលរបស់សម្តេចឪ ពិតមែន តែមិនគោរពតាមនោះទេ  គឺស្ទើរបាត់ទំាងស្រុងទៅហើយ ៕

លោក ញឹក ប៊ុនឆៃ ចុះជួបសកម្មជន លើកដំបូង នៅខេត្តកំពង់ឆ្នាំង

លោក ញឹក ប៊ុនឆៃ ចុះជួបសកម្មជន លើកដំបូង នៅខេត្តកំពង់ឆ្នាំង

លោក ញឹក ប៊ុនឆៃ ចុះជួបសកម្មជន លើកដំបូង នៅខេត្តកំពង់ឆ្នាំង

លោក ញឹក ប៊ុនឆៃ ចុះជួបសកម្មជន លើកដំបូង នៅខេត្តកំពង់ឆ្នាំង