ស្នេហ៍ពិត ! សាកសពគូស្នេហ៍មួយគូ អោបគ្នាយ៉ាងជាប់បំផុត ក្នុងគំនរអគារបាក់រលំ នៅតៃវ៉ាន់

តៃវ៉ាន់៖ នាពេលបច្ចុប្បន្ននេះ ជាសម័យដែលគេហៅថាជាសម័យជឿនលឿន សម័យសីុវីល័យ សម័យអីុនធឺណែត សម័យប្រើទឹកលុយ ហើយក៏ជាសម័យដែលពិបាក នឹងរកមនុស្សស្មោះស្នេហ៍ណាស់ដែរ។

ទោះជាយ៉ាងណា ស្នេហ៍ពិត ពិតជាមានមែន ដូចជាគូស្នេហ៍មួយគូនេះដូចគ្នា ពួកគាត់ស៊ូស្លាប់រួមគ្នា ដោយអោបគ្នានៅខាងក្រោម គំនរបាក់បែក បន្ទាប់ពីមានការរំញ្ជួយដី រលំអគារស្នាក់នៅ នៅលើកោះតៃវ៉ាន់ កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងផុតទៅនេះ។ នេះបើយោងតាមព័ត៌មាន CCTV ក្រុមអ្នកសង្គ្រោះបានរកឃើញបុរសម្នាក់ដែលដៃទាំង២ បានអោបមនុស្សស្រីម្នាក់ ដែលគេសន្មត់ថារូបគាត់ធ្វើបែបនេះ ដើម្បីការពារនាង ខណៈពេល មានការធ្លាក់ដំបូល អគារស្នាក់នៅចុះមកក្រោម។ នៅក្នុងនោះបានឲ្យដឹងទៀតថា បុរសរូបនេះ បានអោបនារីជាមិត្ដស្រីយ៉ាងណែន ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះ ចំណាយពេលយ៉ាងយូរ ក្នុងការជួយសង្គ្រោះអ្នកទាំងពីរ ឡើងមកខាងលើ ដោយបំបែកអ្នកទាំងពីរចេញពីគ្នា។

គួរបញ្ជាក់ថា អ្នកទាំងពីរ ជានិស្សិតរៀននៅ សាកលវិទ្យាល័យ Kun Shan ហើយមានឈ្មោះថា Cai Meng និង Huang Ruoxin។ ក្នុងការរលំបាក់អគារស្នាក់នៅនេះ តាមអជ្ញាធរបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់មានការកើនឡើង ដល់ ៦២នាក់ និង ៦២នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន និងបើតាមការប៉ាន់ស្មាន ប្រហែលជាជាប់នៅក្នុងក្រោមគំនរបាក់បែក ខណៈអ្នកជួយសង្គ្រោះ បាននិយាយថា ភាគរយនៃចំនួនអ្នករស់ នាពេលនេះកាន់តែតិចទៅៗ៕

ស្នេហ៍ពិត ! សាកសពគូស្នេហ៍មួយគូ អោបគ្នាយ៉ាងជាប់បំផុត ក្នុងគំនរអគារបាក់រលំ នៅតៃវ៉ាន់

ស្នេហ៍ពិត ! សាកសពគូស្នេហ៍មួយគូ អោបគ្នាយ៉ាងជាប់បំផុត ក្នុងគំនរអគារបាក់រលំ នៅតៃវ៉ាន់

រូបភាព កាលអ្នកទាំង២នៅរស់

ស្នេហ៍ពិត ! សាកសពគូស្នេហ៍មួយគូ អោបគ្នាយ៉ាងជាប់បំផុត ក្នុងគំនរអគារបាក់រលំ នៅតៃវ៉ាន់

 

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត