សេវាកម្ម Samsung Pay ជិត​ដាក់​ឲ្យ​ប្រើ​នៅ​អង់គ្លេស​និង​អេស្ប៉ាញ

សេវាកម្ម Samsung Pay ជិត​ដាក់​ឲ្យ​ប្រើ​នៅ​អង់គ្លេស​និង​អេស្ប៉ាញ

សេវាកម្ម Samsung Pay នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អង់គ្លេស​និង​អេស្ប៉ាញ​ឆាប់ៗ​នេះ។ នេះ​បើ​តាម​ប្រមុខ​ដឹកនាំ Samsung Pay ប្រចាំ​ទ្វីប​អឺរ៉ុប​ទម្លាយ​ឲ្យ​ដឹង។

 

សេវាកម្ម Samsung Pay ជិត​ដាក់​ឲ្យ​ប្រើ​នៅ​អង់គ្លេស​និង​អេស្ប៉ាញ

 

បើ​ទោះ​បី​ជា​លោក​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ប្រកាស​ក្នុង​ពេល​ការ​រៀបចំ​ព្រឹត្តិការណ៍ MWC ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ាសេឡូណា​ប្រទេស​អេស្ប៉ាញ​។

 

​សេវាកម្ម Samsung Pay កំពុង​ប្រើប្រាស់​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក។ Samsung Pay ជា​សេវា​កម្ម​បង់​លុយ​តាម​ទូរសព្ទ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទូទាត់​វិ​ក័យ​ប​ត្រ​នានា​​គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មិន​បាច់​យក​លុយ​ឬ​កាត​ធនាគារ​តាម​ខ្លួន​។ សេវាកម្ម​កម្ម​នេះ​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស​និង​នៅ​អេស្ប៉ាញ និង​បន្ត​ទៅ​កាន់​ប្រទេស​ចិន អូស្រ្តាលី សិង្ហបុរី​ និង​ប្រេស៊ីល​ក្នុង​ពេល​បន្ត​បន្ទាប់។

 

ចុច​អាន៖ Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ

 

សម្រួល៖ ប៊ុណ្ណារ៉ា
ប្រភព៖ GSMarena