ស្លាប់​២​របួសធ្ងន់​ស្រាល​១២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១២​កុ​ម្ភះ

ភ្នំពេញ: មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ របួសធ្ងន់ ៧​នាក់ និង​របួសស្រាល ៥​នាក់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩​លើក នៅ​ថ្ងៃទី​១២ ខែកុម្ភៈឆ្នាំ​២០១៦ ។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានអោយដឹង​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានអោយដឹង​៖​ក្នុងនោះ​ម៉ូតូចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​,យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ១​នាក់​។

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន ៣លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង​គ្រោះ​​ថ្នាក់ ៣​លើក និង​មិន​គោរព​សិទ្ធិ ១​លើក​។​

 ដោយឡែក លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១២​កុម្ភៈមានមធ្យោបាយ​ចូល​គោលដៅ​ចំនួន ៣៥.៩៧៨​គ្រឿង (៦៨​ភាគរយ​), មធ្យោបាយល្មើស ៩.១៩៦​គ្រឿង (​ម៉ូតូ ៧២​ភាគរយ​), អប់រំ ៤.១៧៤​គ្រឿង (​ម៉ូតូ ៦៩ភាគរយ​)​និង​ពិន័យ​៤៩.៨៧១​គ្រឿង (​បង់ប្រាក់ ៧៩​ភាគរយ​)៕​R

ស្លាប់​២​របួសធ្ងន់​ស្រាល​១២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១២​កុ​ម្ភះ