ឡាន​បុក​ម៉ូតូ​នៅ​ស្អាង មនុស្ស​២​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​

កណ្តាល: ប្រុស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បង្កឡើងដោយ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​​ម៉ោង​ប្រមាណ​៧ ព្រឹក ថ្ងៃទី​១២ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​21A​ភូមិ​លេខ​5 ឃុំ​ស្វាយ​រលំ ស្រុក​ស្អាងខេត្តកណ្ដាល ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ទាំង​២​នាក់  អ្នកបើកបរ​ឈ្មោះ រ៉ែ​ន រដ្ឋា ភេទប្រុស អាយុ​៣៤ ឆ្នាំ​មុខរបរ កម្មករ  រួម​ដំណើរ​ជាមួយ​ឈ្មោះ ជួន ណា​រី ភេទ​ស្រីអាយុ​៣0​ឆ្នាំ​មុខរបរ កម្មករ​មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាងខេត្តកណ្ដាល ជាមួយគ្នា​។​រីឯ​អ្នក​​បើករថយន្ត​បង្ក​ឈ្មោះ ទូច សាវឿន ភេទ​ប្រុសអាយុ​៤៧​ឆ្នាំ​មុខរបរ​មន្ត្រី​ពេទ្យ​កេ​ត​តុ​មាលា (​ឃាត់ខ្លួន​) មាន​ទីលំនៅ​ភូមិ​សៀមរាបឃុំ​សៀម​​រៀប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ​ពូនសុភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ ។​

​មុនពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គឺ​ឃើញ​មាន​រថយន្ត ១​គ្រឿង ម៉ាក​កាមរី បា​ឡែន ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-0846 បើករថយន្ត ក្នុងទិសដៅ​ពីជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​SUZUKI ស្មាស់សេ​110 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្ដាល​1N-2834 ធ្វើដំណើរ​ស្រប​ទិស​គ្នាពីមុខរថយន្ត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្ដាលអោយ​ដួល​បោក​ក្បាល​របួសធ្ងន់​១នាក់​និង​ស្រាល​១​នាក់​។​

​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ភ្នំពេញ រីឯ​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​រត់គេចខ្លួន​ហើយ​ត្រូវនគរបាល​ប៉ុស្តិ៍​សិត្បូ តាម​ឃាត់ខ្លួន​ជាមួយ​រថយន្ត​ប្រគល់អោយ​ជំនាញ ធ្វើការសាកសួរ​និង​វាស់​ជាតិ​អាកុល​ឃើញ​មានកំ​រិត​ជាតិ​អាកុល​៥៥mg/L(​មី​លី​ក្រាម​ក្នុងលីត្រ​ខ្យល់ ) ៕​R

ឡាន​បុក​ម៉ូតូ​នៅ​ស្អាង មនុស្ស​២​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​

ឡាន​បុក​ម៉ូតូ​នៅ​ស្អាង មនុស្ស​២​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​