ប្រយ័ត្ន! ស្លៀកខោទ្រនាប់ពេលមករដូវអាចមានបញ្ហាដល់ទ្វារមាស

តើអ្នកដឹងទេថា ការស្លៀកខោទ្រនាប់មិនត្រឹមត្រូវអាចប៉ះពាល់ដល់សុខភាពទ្វារមាស? ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរតែជៀសវាង ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពទ្វារមាសរបស់អ្នក៖
 
ប្រយ័ត្ន! ស្លៀកខោទ្រនាប់ពេលមករដូវអាចមានបញ្ហាដល់ទ្វារមាស
១. ស្លៀកទ្រនាប់តឹងពេក
ខោទ្រនាប់តឹងពេកអាចបង្កឲ្យរលាកស្បែក និងអាចប៉ះពាល់ដល់ប្រដាប់ភេទ។ ជាពិសេសស្ត្រីក្នុងកំឡុងពេលមករដូវត្រូវតែប្រយ័ត្ន ដោយសារជញ្ជាំងទ្វារមាសស្តើតបណ្តោលឲ្យមានបញ្ហា។
ដំណោះស្រោយ៖ ដើម្បីគេចឲ្យផុតពីបញ្ហានេះ អ្នកគួរតែជៀសវាងការស្លៀកខោទ្រនាប់តឹងណែន ហើយប្តូរមកស្លៀកខោទ្រនាប់ដែលធូរល្មមវិញល្អជាង។
២. ជ្រើសប្រភេទក្រណាត់ខុស
ស្រីៗមួយចំនួនចូលចិត្តខោក្នុងដែលមានរំយោលគ្រឿងលំអមកជាមួយ សម្ភារៈទាំងនេះអាក្រក់ចំពោះសុខភាពស្បែកជុំវិញតំបន់ទ្វារមាស (វាអាចបង្កឲ្យឆ្លងរោគបាក់តេរី និងផ្សិត)។ សម្ភារៈទាំងនេះ បង្កើននូវបរិមាណនៃជាតិសំណើមជាប់នៅក្នុងតំបន់ទ្វារមាស និងបង្កឲ្យមានបញ្ហានៅទីនោះ។
ដំណោះស្រាយ៖ អ្នកអាចស្លៀកប្រភេទសាច់ក្រណាត់លាតគ្មានតុបតែរំយោលអ្វីទាំងអស់។
ញើសច្រើន
អ្នកគួរតែយកចិត្តទុកដាក់ចំពោះទ្វារមាស ព្រោះបើខោទ្រនាប់ក្រាស់ វានឹងធ្វើឲ្យងាយបែកញើស ហើយការអភិវឌ្ឍន៍មេរោគផ្សិតក៏កើនឡើងដែរ។
ដំណោះស្រាយ៖ ប្តូរខោរទ្រនាប់ឲ្យបានពីរដងក្នុងមួយថ្ងៃប្រសិនបើអ្នកមានបញ្ហាបែកញើសច្រើន។ 
មិនស្លៀកខោក្នុងពេលមករដូវ
អ្នកជំនាញបានផ្តលអនុសាសន៍ថា នៅពេលយប់មិនគួរស្លៀកខោក្នុងនោះទេ ព្រោះវាក្តៅខ្លាំង។ ប៉ុន្តែ ប្រសិនបើពេលថ្ងៃអ្នកមិនស្លៀក វាបណ្តោលឲ្យចំហរធ្វើឲ្យងាយឆ្លងមេរោគច្រើន។
ដំណោះស្រាយ៖ ចៀសវាងស្លៀកខោក្នុងនៅពេលយប់ ចំណែកឯពេលថ្ងៃត្រូវស្លៀកធម្មតា ប៉ុន្តែខោត្រូវមានទំហំធំល្មមមិនចង្អៀតពេក ហើយក៏មិនតឹងពេកដែរ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

  • ប្រយ័ត្ន! ស្លៀកខោទ្រនាប់ពេលមករដូវអាចមានបញ្ហាដល់ទ្វារមាស已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/02/13  Category:សុខភាពសិច
Tags: