តួ​ស្រី​​រឿង “X-Men” Jennifer Lawrence បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​មួយ

តួ​ស្រី​​រឿង “X-Men” Jennifer Lawrence បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​មួយ

​តារា​សម្ដែង​ហូលីវូដ​ដែល​គួរ​ឲ្យ​ស្រលាញ់ Jennifer Lawrence បាន​ធ្វើ​ទាន​បរិច្ចាគ​លុយ​ចំនួន​២​លាន​ដុល្លារ​ទៅ​ឲ្យ​មន្ទីរពេទ្យ​​កុមារ​មួយ​នៅ​ស្រុក​កំណើត​របស់​នាង។ ​​​

 

តួ​ស្រី​​រឿង “X-Men” Jennifer Lawrence បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​មួយ

 

ទឹក​ប្រាក់​ទាំង​នេះ​តារា​ស្រី​ក្នុង​រឿង “The Hunger Games” និង ​”X-Men” បាន​​​ផ្ដល់​​ទៅ​មន្ទីរពេទ្យ​ដែល​មាន​ឈ្មោះថា Kosair Children’s Hospital នៅ​រដ្ឋ Kentucky សហរដ្ឋអាមេរិក​តាម​រយៈ​មូលនិធី​របស់​នាង​ដែល​មាន​ឈ្មោះ​ថា Jennifer Lawrence Foundation Cardiac Intensive Care Unit។

 

ក្នុង​​សារ​វីដេអូ​មួយ​តារា​ស្រី​វ័យ​២៥​ឆ្នាំ​បាន​និយាយ​ថា​៖​”​វា​ជា​ផ្នែក​មួយ​​របស់​ខ្ញុំ​នៃ​ការ​ជំរុញ​ជួយ​កុមារ​ទាំង​នេះ​និង​ការ​ថែទាំ។​ ខ្ញុំ​សំណូមពរ​ឲ្យ​សហគមន៍​ទាំង​មូល​ទទួល​បាន​ប្រយោជន៍​​ ដោយយក​​កាដូ​ជា​ទឹក​ប្រាក់​របស់​ខ្ញុំ​ចំនួន​២​លាន​ដុល្លារ​ ដើម្បី​ជួយ​កុមារ​ក្លាហាន​ទាំង​នេះ”៕

 

តួ​ស្រី​​រឿង “X-Men” Jennifer Lawrence បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​មួយ

 

ចុចអាន Jennifer Lawrence ​​​​ទទួល​​​​តម្លៃ​​ខ្លួន​​​ខ្ពស់​​​​​ក្រោយ​​​តវ៉ា​​ជាមួយ​​ក្រុម​​ផលិតករ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror