គូ​ស្នេហ៍​១​គូ ​ដើរ​ជុំ​វិញ​ពិភពលោក​ទៅ​តែ​កន្លែង​ថោកៗ ​តែ​លទ្ធផល​មិន​នឹក​ស្មាន

គូ​ស្នេហ៍​មួយ​គូ​​ ​មក​ពី​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ដំណើរ​​ជា​ច្រើន​ប្រទេស​​ជុំ​វិញ​ពិភពលោក ​និង​​ទៅ​តែ​​កន្លែង​ណា​​ដែល​ចំណាយ​លុយ​​តិច​បំផុត ​ញាំ​តែ​អាហារ​តាម​ដង​ផ្លូវ​ ប៉ុន្តែ​ពួកគេ​បញ្ជាក់​​ថា ​កាន់​តែ​ស្រលាញ់​គ្នា​​ខ្លាំង​ឡើង។

គូ​ស្នេហ៍​១​គូ ​ដើរ​ជុំ​វិញ​ពិភពលោក​ទៅ​តែ​កន្លែង​ថោកៗ ​តែ​លទ្ធផល​មិន​នឹក​ស្មាន

​Jourdan Bowen ​និង​មិត្ត​ស្រី​ Madeline Relph ​បាន​ស្គាល់​គ្នា​តាំង​ពី​​លោក​នៅ​វ័យ​១៤​ឆ្នាំ ខណៈ​ដែល​អ្នក​ទាំង​ពីរ​​​បាន​បង្កើត​ភាព​ស្និទ្ធស្នាល​រ៉ូមែនទិក​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​​ហើយ​មក​ទល់​ពេល​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​​ផ្ដិត​យក​រូប​ភាព​ជុំ​វិញ​ពិភព​លោក​ជាមួយ​គ្នា ​នៅ​តាម​ឆ្នេរ​សមុទ្រ ​លើ​ភ្នំ ​វាល​ខ្សាច់ ​សួន​សត្វ​ និង​តំបន់​ទេសចរណ៍​បូរាណ​នានា​ច្រើន​ទៀត ​នៅ​ប្រទេស​​ឥណ្ឌា ម៉ារ៉ុក ​ទួរគី និង​ប្រទេស​មួយ​ចំនួន​ទៀត។

​Bowen ​ពេល​នេះ​វ័យ​២៦​ឆ្នាំ ​បាន​ប្រាប់​ដល់​ Manly Daily ថា​​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​​នេះ​ បាន​ធ្វើ​ឲ្យ​លោក​​និង​មិត្ត​ស្រី​​កាន់​តែ​មាន​អារម្មណ៍​ស្និទ្ធស្នាល ​និង​កាន់​តែ​ស្រលាញ់​គ្នា​​​ខ្លាំង ហើយ​ពុំ​បាន​ចំណាយ​លុយ​ច្រើន​នោះ​ទេ។

“យើង​ធ្វើ​ដំណើរ​ដើម្បី​ជួប​រឿង​ថ្មីៗ ​និង​ជួប​មនុស្ស​ថ្មីៗ។ យើង​គេង​​តែ​នៅ​តាម​ព្រលានយន្តហោះ លើ​ឡាន​ក្រុង​ និង​លើ​រទេះភ្លើង ហើយ​យើង​ញាំ​តែ​អាហារ​តាម​ដង​ផ្លូវ និង​ញាំ​រួម​គ្នា។ យើង​ធ្វើ​អ្វីៗ​​ ដែល​មាន​តម្លៃ​​ថោកៗ​ប៉ុណ្ណោះ ​ហើយ​ជីវិត​របស់​ពួក​យើង​​រីករាយ​បំផុត”។ Bowen ​បាន​បញ្ជាក់។

Bowen និង​មិត្ត​ស្រី​​មាន​គណនី Instagram ​​រួម​គ្នា​មួយ​ ​ដែល​មាន​ចំនួន​អ្នក​ Followers ​​ជិត​៨​​ម៉ឺន​នាក់ ខណៈ​ដែល​រូប​ភាព​ ដែល​ពួកគេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ទទួល​បាន​​ការ​ចាប់​អារម្មណ៍ និង​ការ​គាំទ្រ​យ៉ាង​​ច្រើន៕

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail