ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​បុណ្យ​ទន្លេមេគង្គ​ កាន់តែ​ខិត​ជិត​មក​ដល់ក្នុង​ពេល​ខាង​មុខ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ១២ និង​១៣ មីនា ២០១៦ អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ក្រុង​កំពង់ចាម កាន់តែ​មាន​សោភ័ណ​ភាព សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​កម្សាន្ត​លេង ។

ជាមួយ​នោះ មាន​គោ​១​ហ្វូង​ជិត​១០​ក្បាល ត្រូវ​បាន​ម្ចាស់​លែង​មក​ឱ្យ​ស៊ី​ស្មៅ​លើ​សួនច្បារ សំរាប់​លំ​លំអ គឺ​ស្ថិត​នៅ​ត្រង់​ចំណុច​មុខ  ប៉ុស្តិ៍​​រដ្ឋបាល​វាលវង់ កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ហើយ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​មក​ចាប់​យក​ទៅ​ចង​ទុក ជា​ការ​ព្រមាន​ដល់​ម្ចាស់​ឲ្យ​រាង​ចាល កុំ​ឲ្យ​មាន​ជា​លើក​ទី​២​ទៀត ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​ប្រាប់​ឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ រូប​លោក​បាន​ប្រើប្រាស់​កម្មករ កម្មការិនី​ចំនួន​៥៧​នាក់  ដោយ​បាន​បោសសម្អាត​តាម​ផ្លូវ​នានា​ក្នុង​ក្រុង  និង​បាន​ស្តារ​លូ​ណា ដែល​ស្ទះ​ឱ្យ​ដំណើរការ​ឡើង​វិញ ព្រមទាំង​បាន​បំពាក់​ទៅ​ដោយ
អំ​ពូ​ល​​​ភ្លើង​នៅ​លើ​ដើមឈើ​ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាព សំរាប់​រៀបចំ​បុណ្យ​ទន្លេ  ដែល​នឹង​ប្រព្រឹត្តិ​ទៅ​តាម​ការ​បរិច្ឆេទ​ចំនួន​៣​ថ្ងៃ​ខាងលើ​នោះ ។

លោក​ចាន់ ផ​ល្លី  អភិបាលក្រុង​កំពង់ចាម ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍  បាន​មក​ប្រជុំ ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ទៅ​តាម​ជំនាញ​ស្ថាប័ន​ផ្សេង​ៗ ក្នុង​នោះ​មាន​តាំងពី​អគ្គស្នងការ​នគរបាល​ជាតិ ទៅ​តាម​ឋានានុក្រម រហូត​មក​ដល់​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​កំពង់ចាម ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មក​កម្សាន្ត​លេង​ពី​គ្រប់​ទិស​ទី ។

ក្នុង​ព្រឹ​ត្ត​ការណ៍​ដែល​ទើបតែ​មាន​លើក​ដំបូង​នៅ​ទឹកដី​ខេត្តកំពង់ចាម ក្នុង​ពេល​នោះ​មានកម្ម​វិធី​ដូច​ជា កីឡា​ប្រណាំងទូក​ខ្នាត​តូច    កីឡា​​ប្រណាំង​ប្រដាល់ រួម​នឹង​កីឡា​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដ៏​សំបូរ​បែប ដើម្បី​ឲ្យ​ប្រ​ព្រិ​ត្តិ​ទៅ​មាន​ភាព​អធិក​អ​ធ័​ម ។