លោក អ៊ុ សំអាន អះអាង ថាលោក​មិនទាន់ មកកម្ពុជា​ដោយសារ តែរដ្ឋសភា​ពិន័យ មិនឲ្យ​ប្រជុំសភា ​

ភ្នំពេញ៖ អ្នកតំណាងរាស្រ្ដ គណបក្សប្រឆាំង ដែលរិះគន់បញ្ហា ព្រំដែនកម្ពុជា-វៀតណាម និងបញ្ហាផែនទី ឥតសំចៃមាត់គឺ លោក អ៊ុ សំអាន បានប្រកាសថា នឹងត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ នៅអំឡុង ខែមេសា ខាងមុខនេះ ដោយពុំមានការព្រួយបារម្ភអ្វីឡើយ។

លោក អ៊ុ សំអាន ដែលកំពុងតែ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថា នៅសល់ប្រមាណ ជាជាង១ខែទៀតប៉ុណ្ណោះ លោកនឹងត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបំពេញ បេសសកម្មអស់ជាច្រើនខែ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

លោកបានបញ្ជាក់បន្ថែម ថា មូលហេតុដែល លោកប្រកាសចូលស្រុកវិញនេះ ដោយសារតែលោកបាន បញ្ចប់ការងារស្វែងរកផែនទីរករួចរាល់ និងបានជួប សំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេសជាច្រើនហើយដែរ។ លោកអ៊ុ សំអានថា "កន្លងមកទៅខ្ញុំ! ត្រូវបានគេដាក់ពិន័យ មិនឲ្យប្រជុំសភាអត់ទាន់ ចប់ទេ១៥ដង ឥឡូវទើបបាន ៧ដងនៅសល់ប្រហែល៨ដងទៀត ជាង១ឆ្នាំទៀតទើបចប់ បានអាចចូលប្រជុំសភាបាន ហើយកាត់ប្រាក់ខែ៥០ភាគរយ២ខែ អញ្ចឹងហើយកន្លង ទៅអត់បានទៅស្រុកខែ្មរ នៅឡើយ ដោយសារតែអត់អាច ចូលរួមប្រជុំសភាដដែល"។

តែយ៉ាងណាក៏ដោយ លោក អ៊ុ សំអាន បានឲ្យដឹង ថា នៅចុងខែកុម្ភះនេះ លោកនឹងត្រូវបំពេញ បេសសកម្មមួយចំនួនទៀត នៅសហគមន៍អឺរ៉ុប ដូចជាៈ បារាំង,ប៊ែហ្សិក,និងអាឡឺម៉ង់ ដើម្បីជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅទីនោះ និងម្យ៉ាងទៀតលោក ក៏នឹងទៅស្វែងរកផែនទី នៅវិទ្យាស្ថានជាតិភូមិសាស្រ្ដ ក្នុងប្រទេសបារាំង ហើយជួបជាមួយលោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំងផងដែរ។ តំណាងរាស្រ្ដមណ្ឌល សៀមរាបលោកអ៊ុ សំអាន ត្រូវបានគេដឹងថា ជាអ្នករិះគន់ទៅលើ បញ្ហាព្រំដែន កម្ពុជា-វៀតណាម និងផែនទីដែលរាជរដ្ឋាភិបាល ប្រើប្រាស់បច្ចុប្បន្ន ដោយឥតសំចៃមាត់។

លោក អ៊ុ សំអាន បានបញ្ជាក់បន្ថែមទៀត ថា លោកត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញនេះ លោកនឹងធ្វើការងារជាអ្នកតំណាងរាស្រ្ដ និងចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅមណ្ឌលខេត្ដសៀមរាប ដែលជាមណ្ឌលលោកជាប់ឆ្នោត ជាតំណាងរាស្រ្ដ៕

លោក អ៊ុ សំអាន អះអាង ថាលោក​មិនទាន់ មកកម្ពុជា​ដោយសារ តែរដ្ឋសភា​ពិន័យ មិនឲ្យ​ប្រជុំសភា ​

លោក អ៊ុ សំអាន អះអាង ថាលោក​មិនទាន់ មកកម្ពុជា​ដោយសារ តែរដ្ឋសភា​ពិន័យ មិនឲ្យ​ប្រជុំសភា ​